អាមេរិកនិយាយអំពីការធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអុីរ៉ង់ ឆ្លើយតបដោយផ្ទាល់ទៅនឹងការចោទប្រកាន់ទណ្ឌកម្ម

ចែករំលែក៖

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា ការស្លាប់របស់ប្រធានាធិបតីអុីរ៉ង់ Ebrahim Raisi មិនប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ទេ ហើយថាទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនមិនមែនជាមូលហេតុនៃគ្រោះថ្នាក់នោះឡើយ។
កាលពីថ្ងៃទី 20 ខែឧសភា សហរដ្ឋអាមេរិកបានបដិសេធការអះអាងថា ការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសអុីរ៉ង់ គឺជាមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអុីរ៉ង់ Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអុរ៉ង់ Hossein Amir-Abdollahian និងមន្ត្រីផ្សេងទៀត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាំងស្រុង” ដោយអះអាងថា សហរដ្ឋអាមេរិកមិនបានកំណត់ពីមូលហេតុនៃឧបទ្ទវហេតុកាលពីថ្ងៃទី 19 ឧសភា សូម្បីតែប្រភពអុីរ៉ង់បានចង្អុលបង្ហាញថា អ័ព្ទក្រាស់គឺជាមូលហេតុចម្បង។
“ប្រភពផ្លូវការរបស់អុីរ៉ង់បាននិយាយថា លក្ខខណ្ឌហោះហើរមិនល្អ គឺជាមូលហេតុ ។ លោក Kirby បន្ថែមថា ប្រទេសនីមួយៗមានទំនួលខុសត្រូវក្នុងការធានាសុវត្ថិភាព និងភាពជឿជាក់នៃឧបករណ៍របស់ខ្លួន។
អ្នកនាំពាក្យបាននិយាយថា “វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលអុីរ៉ង់នឹងព្យាយាមបន្ទោសសហរដ្ឋអាមេរិកម្តងទៀតចំពោះបញ្ហាដែលបានកើតឡើង” ។
លោក Kirby បានធ្វើសេចក្តីថ្លែងការណ៍ខាងលើ បន្ទាប់ពីមេដឹកនាំអុីរ៉ង់បាននិយាយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យអុីរ៉ង់មានឧបករណ៍ថែទាំយន្តហោះមិនគ្រប់គ្រាន់ បានរួមចំណែកដល់គ្រោះថ្នាក់របស់លោកប្រធានាធិបតី Raisi ។
អតីតរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ – លោក Mohammad Javad Zarif បាននិយាយថា “ពិរុទ្ធជនចម្បងមួយនៃសោកនាដកម្មកាលពីម្សិលមិញគឺសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មការលក់យន្តហោះនិងគ្រឿងបន្លាស់យន្តហោះទៅឱ្យអុីរ៉ង់ហើយមិនអនុញ្ញាតឱ្យប្រជាជនអុីរ៉ង់រីករាយនឹងកន្លែងអាកាសចរណ៍ល្អ” ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print