លោក សុខ ឥសាន បរិយាយ និយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានបរិយាយ និយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖

១- ក្នុងការប្រកួតប្រជែង អតីតៈបក្សប្រឆាំងត្រូវគណបក្សប្រជាជនកម្ពុជាវាយឲ្យងាប់បាត់ទៅហើយ = រឿងអីចង់ឲ្យខ្មោចរស់ឡើងវិញបាននោះ?
២- ការបោះឆ្នោតអាស្រ័យលើឆន្ទៈរបស់អង្គបោះឆ្នោតម្នាក់ៗក្នុងបរិយាកាសនយោបាយទូលំទូលាយ = គ្មានការសំឡុតគំរាមកំហែងឬទិញទឹកចិត្តណាមួយឡើយ ?
៣- ការរត់ភៀសខ្លួនរបស់សកម្មជនបក្សប្រឆាំងមិនមែនដោយការគំរាមកំហែងណាឡើយ = តែមកពីខ្លួនបានប្រព្រឹត្តល្មើសច្បាប់ហើយរអៀសខ្លួនឯង?
៤- ប្រជាជនកម្ពុជាទូទាំងប្រទេសរស់នៅដោយសុខដុមរមនាក្នុងប្រទេសដែលមានសន្តិភាពនិងមានសិទ្ធិសេរីភាពូលំទូលាយ = លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួនតូចប៉ុណ្ណោះដែលមិនចេះរស់នៅជាមួយសង្គមជាតិ?
៥- ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមិនខុសពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន = ដោយសម្តេចប្រមុខរាជរដ្ឋាភិបាលទាំង២អនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដូចគ្នា?
៦- ដោយសាររាជរដ្ឋាភិបាលកម្ពុជាបើកទូលាយសិទ្ធិសេរីភាពនិងមានប្រជាធិបតេយ្យ = ទើបមានពលករខ្មែរមានការងារធ្វើទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស ។
៧- ពលករខ្មែរមួយចំនួនតូចដែលបានទៅធ្វើការនៅកូរ៉េខាងត្បូងហើយធ្វើបាតុកម្មប្រឆាំងនឹងអ្នករកទីផ្សារពលកម្មឲ្យ = គឺជាជនរមឹលគុណនិងមានអំពើបាប ។
៨- ពលករខ្មែរភាគច្រើននៅកូរ៉េគឺជាអ្នកត្រឹមត្រូវ = ចំណែកពលករប្រឆាំងមួយក្តាប់តូចដែលធ្វើបាតុកម្មគឺជាក្រុមជនភាគតិច ?
៩- ការតវ៉ាប្រឆាំងផ្ទុយពីឆន្ទៈប្រជាជនភាគច្រើនគឺរំលោភឆន្ទៈប្រជាជនកម្ពុជា = គឺជាក្រុមជនក្បត់ជាតិ?
១០- ក្រុមមេដឹកនាំបាតុករនៅកូរ៉េខាងត្បូងគង់មានថ្ងៃណាមួយគង់នឹងលូនក្បាលមកសុំទោសសម្តេចតេជោនិងសម្តេចធិបតី ហ៊ុន ម៉ាណែត = នៅពេលដែលពួកវាទាល់ច្រក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print