Apple ទម្លាក់តម្លៃ iPhone ជាង 300 ដុល្លារក្នុងមួយគ្រឿងប្រជែង Huawei នៅក្នុងទីផ្សារប្រទេសចិន

ចែករំលែក៖

ក្រុមហ៊ុន Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃយ៉ាងខ្លាំងក្លានៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួននៅក្នុងប្រទេសចិន ដោយផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ 2,300 យន់ (318 ដុល្លារ) លើម៉ូដែល iPhone មួយចំនួន។
ការបញ្ចុះតម្លៃនេះធ្វើឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកកំពុងតែព្យាយាមការពារ ទីផ្សារស្មាតហ្វូនតម្លៃខ្ពស់របស់ខ្លួននៅក្នុងប្រទេសចិន ដែលជាកន្លែងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុកដូចជាក្រុមហ៊ុន Huawei ។

ដំណើរការចុះតម្លៃនេះធ្វើឡើងចាប់ពីថ្ងៃទី 20 ខែឧសភាដល់ថ្ងៃទី 28 ខែឧសភា ក្នុងតម្លៃច្រើនជាងអ្វីដែល Apple ផ្តល់ជូនក្នុងខែកុម្ភៈ ដែលក្រុមហ៊ុនធ្លាប់បានចុះតម្លៃពី 1,150 យន់ រហូតដល់ 2,300 យន់។ ការបញ្ចុះតម្លៃដ៏ខ្លាំងបំផុតត្រូវអនុវត្តចំពោះម៉ូដែល iPhone 15 Pro Max 1TB ខណៈម៉ូដែលផ្សេងទៀតក៏ឃើញការបញ្ចុះតម្លៃគួរឱ្យកត់សម្គាល់ផងដែរ។ ការបញ្ចុះតម្លៃកាន់តែខ្លាំងឡើងៗនេះធ្វើឡើងស្របពេលដែល ក្រុមហ៊ុន Huawei កាលពីខែមុនបានចេញលក់ស៊េរីស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួនគឺ Pura 70 បន្ទាប់ពីការចេញលក់ Mate 60 កាលពីខែសីហា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print