មន្ត្រីស៊ីម៉ាករកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីរសម័យសង្គ្រាមក្នុងដីអ្នកស្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុប៨៩គ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវអង្គភាពកំចាត់ម៉ីន(CMAC) បានដោះម៉ីននៅចំណុចដីព្រៃភូមិអណ្តូងថ្មមាសនៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤ ដែលមន្ត្រីអង្គភាពកំចាត់ម៉ីន(CMAC) បានដោះនៅចំណុចដីមួយកន្លែងមានទំហំ៧ហិកតា មានម្ចាស់ឈ្មោះ កុក អាន ស្ថិតក្នុងភូមិ       អណ្តូងថ្មមាស  សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មន្ត្រីស៊ីម៉ាកប្រាប់ថាៈគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤ប្រភេទសរុប៨៩គ្រាប់ ។
ដោយឡែកនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាៈគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះមានៈ១/-គ្រាប់បែកដៃ M67 ចំនួន ៨០ គ្រាប់ ផលិតនៅUSA ,២/-គ្រាប់ត្បាល់ ៨២ ម៉ម៉ ចំនួន ០២ គ្រាប់ ផលិតនៅប្រទេសចិន ,៣/-ក្បាលផ្ទុះចំនួន ០៦ គ្រាប់ ផលិតនៅប្រទេសចិននិង៤/-ម៉ីន POMZចំនួន ០១ គ្រាប់ ផលិតនៅប្រទេស សូវៀត ។ គ្រាប់យុទ្ធ    ភ័ណ្ឌទាំងនោះគុណភាពខូចខាតទាំងស្រុងត្រូវបានមន្ត្រីអង្គភាពកំចាត់ម៉ីន(CMAC) យកទៅកំទេចចោលផងដែរ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print