វត្តមានរបស់តារាខ្មែរ​ជាច្រើន​រូប​ បានបង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​ ដើរលើកម្រាលព្រំក្រហម Cannes Film Festival 2024 លើកទី៧៧​ នៅទីក្រុងកាន

ចែករំលែក៖

ប្រទេស​បារាំង​៖​ វាពិតជាអស្ចារ្យខ្លាំងណាស់​សម្រាប់​សិល្បករ​ សិល្បការិនី​ខ្មែរ​យើង​ជាច្រើន​រូប​ ដែលបានបង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ដើរលើកម្រាលព្រំក្រហម Cannes Film Festival 2024 លើកទី៧៧​ នៅទីក្រុងកាន​ ប្រទេស​បារាំង​ ដែធ្វេីឱ្យទស្សនិកជន​ និងអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបហើយមោទភាពជាខ្លាំង។

ជាក់ស្ដែង​វត្តមាន​តារាសម្តែងកញ្ញា មាន សូនីតា រាជនីក្រមា​ បានដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធី Cannes Film Festival 2024 លើកទី៧៧​ កញ្ញា​ បានបញ្ជាក់ថា​៖ ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាម តាមរចនាបថបុរាណទំនើប​ និងមួកក្រមា កែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្ន​ ។

រាជនីក្រមា មាន សូនីតា បានបន្ថែមថា “រចនាបថនិង ការច្នៃម៉ូតទៅលើរ៉ូបនិងមួករបស់នាងខ្ញុំ គឺឈរលើគោលការណ៍ «អភិវឌ្ឍន៍ដើម្បីអភិរក្ស»”។ យ៉ាងណាក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា អស្ចារ្យណាស់មិនអួតមិនមោទនភាពជ្រុលទៅដោយកិត្តិយស និងមានតម្លៃបែបនេះទេីបសមជាអ្នកតំណាងឲ្យប្រទេសថ្លៃថ្នូរបំផុត។

ជាមួយគ្នានេះ​ កញ្ញា​ ស៊ីន យូប៊ីន នៅតែ​ធ្វើបានឥតខ្ចោះក្នុងនាមតំណាងកម្ពុជាផ្សព្វផ្សាយសិល្បៈវប្បធម៌ទៅកាន់ពិភពលោក ដោយនៅថ្ងៃទី៣នៃការដើរលើកម្រាលព្រំ Cannes Film Festival 2024 លើកទី៧៧ នាងបានយកឈុតមួយរៀបរាប់ពីភាពរឹងមាំនៃស្ត្រីខ្មែរ។​ នៅក្នុងឈុតនេះ យូប៊ីន គេមើលទៅកាន់តែក្មេង ប្រៀបដូចក្មេងស្រីម្នាក់ តែមានភាពអង់អាច និងរឹងមាំ។ តារាស្រីបានដាក់ឈ្មោះឈុតនេះថា “នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក”។

សិល្បការិនីខ្មែរដដែលបញ្ជាក់ថា និយមន័យនៃពាក្យចំបាំង គឺមិនមែនច្បាំងតែលើសឹកសង្គ្រាមនោះទេ តែច្បាំងនឹងចំណេះវិជ្ចា ព្រមទាំងច្បាំងនឹងងភាពទន់ខ្សោយរបស់ខ្លួនឯងថែមទៀតផង។​ យូប៊ីន ថ្លែងថា “ឈុតនេះនាងខ្ញុំចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ!”។

ឈុត នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក ត្រូវបានសាងឡើងយ៉ាងពិសេស ដែលមានការបូកបញ្ចូល ល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ចីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ2005របស់អង្គការយូណេស្កូ។

នេះជាការខិតខំថ្មីទៀតរបស់ ស្រីស្អាតកម្ពុជា បន្ទាប់ពីឆ្នាំមុននាងបានធ្វើម្ដងរួចមកហើយ ដោយកាលណោះនាងបានប្រើប្រាស់ឈុតរ៉ូបស្បៃពណ៌ស រចនារំលេចស្រមោលទង់ជាតិ អក្សរ និងនាគខ្មែរ។​ ទាំងនេះ នាងធ្វើដើម្បី​គោលដៅតែមួយគត់ គឺផ្សាយពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ពិភពលោក។​ យូប៊ីន ថ្លែងថា “នេះជាចំណែកតូចមួយក្នុងការជួយផ្សព្វផ្សាយវិប្បធម៌ដ៏ផូរផង់របស់កម្ពុជាទៅកាន់ពិភពលោកដែលនាងខ្ញុំអាចធ្វើបានបើមានខ្វះចន្លោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសទុកជាមុននិងសូមគោរពអរគុណប្រជាជនកម្ពុជាទាំងអស់ដែលផ្តល់កម្លាំងចិត្តពីចម្ងាយ”។

ប៉ុន្តែ​​អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន កញ្ញា ស៊ីន យូប៊ីន​ ឆ្នាំនេះ​បានដឹកដៃប្អូនស្រីរបស់នាង​ គឺតារាសម្តែងស្រីវ័យក្មេង កញ្ញា ស៊ីន ជេននី ដែលនាងទើបអាយុ ២០ឆ្នាំប៉ុណ្ណោះ​ មកចូលរួមដើរលើកម្រាលព្រំក្រហម លើកទី៧៧នេះ ជាមួយបងស្រីបណ្តូលចិត្តរបស់ខ្លួន​ ពោលគឺក្មេងខ្ចីខ្លាំងមែនទែន សូម្បីតែសាម៉ីខ្លួននាងក៏ទទួលស្គាល់ចំនុចនេះដែរ។

តារាស្រីវ័យក្មេង ស៊ីន ជេននី បានរៀបរាប់ឱ្យដឹងលើទំព័រហ្វេសប៊ុកផ្លូវការថា៖ វាដូចជាក្តីស្រមៃ តែវាជាការពិតដែលពេលនេះជើងរបស់នាងបានជាន់លើកម្រាលព្រំក្រហមមួយនេះហើយ។​ ជេននី ទទួលស្គាល់ថា នាងជាសិល្បកររលកក្រោយ បើតាមcredit គឺនៅមិនទាន់គ្រប់គ្រាន់អាចបំពេញក្តីស្រមៃឈរលើកម្រាលព្រំក្រហមនេះបានដោយខ្លួនឯងឡើយ ប៉ុន្តែដោយសារឥទ្ធិពលរបស់មនុស្សស្រីដ៏ពូកែ គឺបងស្រីបង្កើតរបស់នាង កញ្ញា ស៊ីន យូប៊ីន ទើបនាងទទួលបានសំណាងដ៏អស្ចារ្យនេះ។

ថ្វីដ្បិតតែលើកនេះ ជេននី មានការជ្រោមជ្រែងពីបងស្រីក្នុងការដើរកម្រាលព្រំក្រហមទីក្រុងកាន តែនាងសន្យាថា នឹងប្រើប្រាស់សំណាងនេះបង្កើតទៅជាឱកាសឱ្យខ្លួនឯង ដើម្បីត្រឡប់មកឈរនៅទីនេះម្តងទៀតនៅឆ្នាំណាមួយដោយខ្លួនឯង។

តារាស្រីកម្ពុជាវ័យ២០ឆ្នាំ ស៊ីន ជេននី បានលើកយក concept ធីតារំដួល ដើម្បីដើរកម្រាលព្រំក្រហម ហើយនាងពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងរ៉ូបពណ៌លឿងខ្លីរំលេចពីផ្ការំដួល ដែលជាផ្កាតំណាងជាតិរបស់ខ្មែរយើង។
បងប្អូនស្រីត្រកូល ស៊ីន ទាំងពីររូបបានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមដោយមោទនភាព បង្ហាញភាពស្រស់ស្អាតចែងចាំងរបស់សិល្បករកម្ពុជា។

បេីយោង​តាម​វីដេអូ​របស់​ កញ្ញា​ ស៊ីន យូប៊ីន និង ជេននី បានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមទីក្រុងកានលើកទី៧៧ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់ social media ហើយពួកគេបានបង្ហាញមោទនភាពចំពោះទឹកចិត្តដ៏ធំធេងរបស់បងប្អូនស្រីទាំងពីរ ដែលបានលះបង់ពេលវេលា ប្រាក់កាក់ ដើម្បីមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ដោយឡែក​លោក លោក ម៉ែន សីហា​ ហៅ​ អូលីវ៉ា គង់ គ្រូបង្ហាត់ដើរម៉ូត និងជា​អ្នកច្នៃម៉ូត​ បន្ទាប់ពីបានទៅដល់ប្រទេសបារាំងតាំងពីប៉ុន្មានថ្ងៃមុន ទីបំផុត ក៏បាន​ឈានឡើងលើកម្រាលព្រំក្រហម Cannes Film Festival ២០២៤ផងដែរ។​ នេះជាលើកដំបូងបំផុតរបស់គង់ គ្រូបង្ហាត់ដើរម៉ូត អ្នកជា​អ្នកច្នៃម៉ូតកម្ពុជា នៅលើកម្រាលព្រំក្រហមកម្មវិធីដ៏មានអាយុកាលជិត១សតវត្សរ៍​របស់បារាំង។

នៅថ្ងៃទី១នេះ អូលីវ៉ា គង់ បាន​នាំឈុតដ៏ប្លែកភ្នែកមួយ រចនាពីរូបផ្ការាប់រយចម្រុះពណ៌គួរជាទីទាក់ទាញ។ សម្រាប់សាមីខ្លួនបានដាក់ឈ្មោះឈុតរបស់ខ្លួនថា “ឈុតសមរាត្រីបរមវិស្ណុលោក” និងជាឈុតរយលានអត្ថន័យ ឫ Millions Followers ។

លោក អូលីវ៉ា គង់ បានបញ្ជាក់ថា មុនអាច​ឡើងកម្រាលព្រំក្រហមបាន លោក​បានជួបឧបសគ្គមួយធ្វើអោយលោកមានការយឺតយ៉ាវយ៉ាងខ្លាំង ដោយសារជាន់ម៉ោងអ្នកនយោបាយរបស់ប្រទេសគេធ្វើដំណើរ។​ លោក​ បន្តថា “ទៅខកម៉ោងអ្នកនយោបាយប្រទេសគេចុះមក គេបិទផ្លូវជិត១ម៉ោង ខ្ញុំចុះរត់ជាមួយអាវផ្កាទង្ងន់៣០គីឡូ ជាមួយ Tien kimcheng ជិតដាច់ខ្យល់ ទោះជាយ៉ាងណាខ្ញុំអាចធ្វើបានហើយ មានតែត្រៀមកំលាំងសម្រាប់ឈុតថ្ងៃស្អែកឲ្យល្អ!”។

យ៉ាងណាដោយការប្រឹងប្រែងព្យាយាម លោក​ អូលីវ៉ា គង់​ បានបំពេញបេកកម្មរបស់ខ្លួនបានសម្រេចនៅថ្ងៃទី១។ ថ្ងៃស្អែក លោកនឹងបង្ហាញជាថ្មីទៀតដែលជាថ្ងៃទី ២ នៅលើកម្រាលព្រំក្រហម Cannes Film Festival 2024។​ មុនចាកចេញពីកម្ពុជា អូលីវ៉ា គង់ ប្រាប់​ថា បានត្រៀមឈុតជាច្រើនដើម្បីបង្ហាញទៅពិភពលោកអំពីសិល្បៈវប្បធម៌របស់ខ្មែរ ក្នុងនោះមានឈុតដែលដកស្រង់ចេញពីរឿង “កូរសមុទ្រទឹកដោះ” ទៀតផង។

...

គួរបញ្ជាក់ថា​ កម្មវិធីកម្រាលព្រំក្រហម The 77 Cannes Film Festival 2024នេះ គឺជាកម្មពិធីលំដាប់ពិភពលោកដែលធ្វើឡើងនៅទីក្រុងកានប្រទេសបារាំង ដោយមានការចូលរួមពីសំណាក់បុគ្គលល្បីៗនៅជុំវិញពិភពលោក ខណៈដែលកម្ពុជាក៏មានសិល្បករ​ និងបុគ្គលល្បីៗមួយចំនួនចូលរួមផងដែរ៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print