ប្រទេសអាល្លឺម៉ង់និងបារាំងបានប្រកាសថា ពួកគេនឹងគាំទ្រប្រសិនបើ ICC បញ្ជាឱ្យចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល

ចែករំលែក៖

ប្រទេសអាល្លឺម៉ង់ បារាំង និងន័រ
វេសបានប្រកាសថា ពួកគេនឹងសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រសិនបើទីភ្នាក់ងារនេះចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែលលោក Netanyahu ។
យោងតាម RT កាលពីថ្ងៃទី 22 ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Hebestreit បានប្រកាសថា ទីក្រុងប៊ែរឡាំងនឹងគាំទ្រការសម្រេចចិត្តរបស់ ICC ក្នុងករណីដែលទីភ្នាក់ងារនេះចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu ។
លោក Hebestreit បាននិយាយនៅពេលត្រូវបានសួរថា តើប្រទេសអាល្លឺម៉ង់នឹងអនុវត្តដីកាចាប់ខ្លួនរបស់ ICC ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Netanyahu ថា “ពិតណាស់យើងនឹងសហការ យើងអនុវត្តតាមច្បាប់” ។
ការអត្ថាធិប្បាយរបស់លោក Hebestreit បានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំនៅប៊ែរឡាំង Ron Prosor បានអំពាវនាវដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Olaf Scholz ឱ្យប្រឆាំងនឹងការផ្លាស់ប្តូររបស់ប្រធានរដ្ឋអាជ្ញា ICC ។
លោក Prosor បាននិយាយថា “ការទាមទាររបស់អុីស្រាអែលអំពីសិទ្ធិការពារខ្លួននឹងមិនមានសុពលភាពទៀតទេ» ។ ចំណែកទីក្រុងប៊ែរឡាំងវិញ លោក Hebestreit បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរបស់ឯកអគ្គរដ្ឋទូតអុីស្រាអែល ដោយលោកសង្កត់ធ្ងន់ថា អាល្លឺម៉ង់ជាប្រទេសដែលចូលរួមនៅក្នុង ICC ហើយតែងតែគាំទ្រយ៉ាងខ្លាំងដល់ភ្នាក់ងារពហុភាគី។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេស
ន័រវេស Espen Barth Eide បាននិយាយថា ប្រសិនបើ ICC ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី Netanyahu និងមន្ត្រីអុីស្រាអែល ទីក្រុង Oslo នឹងមានកាតព្វកិច្ចអនុវត្តដីកានេះ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print