សមត្ថកិច្ចបញ្ជូនសង្ឃក្លែងក្លាយ១២នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន១២ដែលយកស្បង់ជីពរ របស់ ព្រះសង្ឃ មកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ) និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនបន្ទាប់ពីកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ខ្លួនបានរួចមក សាកសួរនៅផ្នែកជំនាញរួចរាល់ នៅព្រឹកថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង១២នាក់ :

១-ឈ្មោះ សេង តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មាន បានទីលំនៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។

២-ឈ្មោះ អឿន សុភា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត “ក្លែងជាសង្ឃ”(គ្មានសារធាតុញៀន)។ ៣-ឈ្មោះ ជាង ប៊ុនធាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៤-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៥-ឈ្មោះ ហ៊ុន យ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ
ភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ “ក្លែងជាសង្ឃ”(គ្មានសារធាតុញៀន)។ ៦-ឈ្មោះ ធឿន បូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។

៧-ឈ្មោះ សាំង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ៨-ឈ្មោះ បាំង នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គខ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។

៩​ ឈ្មោះ សៅ ឡា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ
ភូមិជ័រដុំ ឃុំក្រាំង ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។

១០​ ឈ្មោះថា លីនណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំ ស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)
១១-ឈ្មោះ ណន ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ “ក្លែងជាសង្ឃ * (គ្មានសារធាតុញៀន)។ ១២-ឈ្មោះ ហង្ស វាស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង “ជាអ្នកបើករថយន្ត” (គ្មានសារធាតុញៀន)។
វត្ថុតាងចាប់យកជាក់ស្តែង

១-បាត្រ សំរាប់ស្តាយដើរបិណ្ឌបាត្រ យកប្រាក់ពីប្រជាពលរដ្ឋ ចំនួន០៤បាត្រ ២-ថង់យាម ចំនួន០៦ ថង់យាម ៣-ស្បង់ជីពរ ចំនួន០៣កំប្តូរ ៤-រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2BC-6480 និង៥-ក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១បំពង់ទុយោ(ច្រកបំពង់ទុយោពណ៌ក្រហម) ជារបស់ជនសង្ស័យ ឈ្មោះ បាំង នី ភេទប្រុស ៦-ឧបករណ៍សំរាប់ជក់គ្រឿងញៀន មួយចំនួន ជារបស់ជនសង្ស័យឈ្មោះ សេង តុលា ភេទប្រុស ។

...

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យចំនួន១២ដែលយកស្បង់ជីពរ របស់ ព្រះសង្ឃ មកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ) និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនបន្ទាប់ពីកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ខ្លួនបានរួចមក សាកសួរនៅផ្នែកជំនាញរួចរាល់ នៅព្រឹកថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print