មានគ្រោះអគ្គិភ័យកើតឡើងនៅជិតទីតាំងយោធារបស់អង្គការណាតូនៅភាគខាងលិចប្រទេសទួរគី ។ មន្ត្រីក្នុងតំបន់កំពុងតែធ្វើការស្រាវ ជ្រាវពីករណីឆេះខាងលើ អាចជាប់ពាក់ព័ន្ធនិងសកម្មភាពសំដៅទៅលើកម្លាំងទាហានអាមេរិកឈរជើងនៅទីនោះ។
ហេតុការណ៍ឆេះខាងលើនេះកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដោយឆេះចេញពីព្រៃជិតទីបញ្ជាការកងទ័ពណាតូក្នុងតំបន់ Sirinyer ក្រោយមកអគ្គិភ័យក៏បានរាលដាលសំដៅទៅទីតាំងយោធាដោយសារតែខ្យល់ខ្លាំង។
បណ្តាញព័ត៌មានស៊ីអ៊ិនអ៊ិនបានផ្សាយថា អណ្តាតភ្លើងធ្វើឲ្យប៉ះពាល់ដល់ទីប្រជុំជននៅក្បែរនោះដែរ ក្នុងនោះមានមណ្ឌុលចាស់ជរាទៀតផង។ ក្នុងពេលជាមួយគ្នានោះ បណ្តាញព័ត៌មានT24បានផ្សាយថា មូលហេតុបណ្តាលឲ្យមានការឆាបឆេះខាងលើគឺជាសកម្មភាពបំផ្លាញប្រឆាំងអាមេរិកបន្ទាន់ពីមានការធ្វើរដ្ឋប្រហារមិនបានសម្រេច។
ក្រោយរយៈពេលជាច្រើនម៉ោងខិតខំពន្លត់ដោយមានឧទ្ធម្ភាគច័ក្រទម្លាក់ទឹកពីលើផងដែរនោះ អគ្គិភ័យត្រូវបានគ្រប់គ្រងទាំងស្រុង។
សូមបញ្ជាក់ថា ទីបញ្ជាការកងទ័ពណាតូនៅទីនោះគឺជាទីកន្លែងប្រតិកម្មរហ័សសម្រាប់ធ្វើសកម្មភាពយោធានៅលើឆាក់អន្តរជាតិ៕
ប្រែសម្រួល៖ ម៉ែវ សាធី