នគរបាលខេត្តព្រះសីហនុ ព្រមានម្ចាស់គ្រុប​TeLegram មួយឱ្យរំលាយជាបន្ទាន់ជៀសវាងប្រឈមមុខច្បាប់​ ដែលអាចជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ កម្លាំងនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រកាសព្រមាន​លើម្ចាស់គ្រុបTeLegram​ មួយដែលមានឈ្មោះ វីដេអូបែកធ្លាយ២០២៤ និងអ្នកពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់ មុនឈានដល់ប្រឈមចំពោះមុខច្បាប់។

មន្ត្រី​នគរបាលខេត្តព្រះសីហនុ​ ក៏បានបញ្ជាឱ្យម្ចាស់គ្រុបត្រូវរំលាយគ្រុបនេះជាបន្ទាន់ មុនឈានដល់ប្រឈមចំពោះមុខច្បាប់ ក្នុងបទសញ្ចារកម្ម មាត្រា២៨៤ អាចជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ។

ដោយឡែក​យោងតាមការប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេក​ មានគណនី​ឈ្មោះ ប្រជាជនខេត្តព្រះសីហនុ បានសរសេរ​ថា៖” បុគ្គលដែលពាក់ព័ន្ធនឹងសកម្មភាពក្នុងគ្រុបនេះ សូមបញ្ឈប់ជាបន្ទាន់ ក្នុងករណីយករូបប្អូនស្រីរងគ្រោះម្នាក់ទៅបង្ហោះចូលគ្រុប និងសរសេរក្នុងន័យប៉ះពាល់ដល់កិត្តិយសរបស់ប្អូនស្រីរងគ្រោះ”។

...

ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ​ ក៏បានឱ្យម្ចាស់គណនីហ្វេសបុកឈ្មោះ Ch Ay និងតេលេក្រាមឈ្មោះ Ble ជាពិសេសម្ចាស់គ្រុបនេះត្រូវបញ្ឈប់សកម្មភាព និងរំលាយគ្រុបនេះជាបន្ទាន់ មុននឹងត្រូវប្រឈមមុខចំពោះមុខច្បាប់។ ចំពោះបុគ្គល ដែលយករូបប្អូនស្រីរងគ្រោះទៅបង្ហោះចូលគ្រុប និងសរសេរបំពានប៉ះពាល់កិត្តិយស សូមលុបចេញ និងសុំទោសដល់ជនរងគ្រោះជាបន្ទាន់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print