អ្នកនាំពាក្យគ.ជ.ប. ថ្លែងថា យុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត,ក្រុង-ស្រុក -ខណ្ឌ អាណត្តិទី៤ រយៈពេល៨ថ្ងៃនេះ គ្មានបាតុភាពអ្វីគួរឲ្យកត់សម្គាល់ទេ

ចែករំលែក៖

ភ្នំពេញ÷ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប.) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់សារព័ត៍មាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខេត្ត,ក្រុមប្រឹក្សាក្រុង,ក្រុមប្រឹក្សាស្រុកនិងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពគួរឲ្យកត់សម្គាល់នោះទេ។

លោកអ្នកនាំពាក្យបានឱ្យដឹងថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត គណ បក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗនិងតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់ចល័តតាមភូមិជាដើម។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយ,បេក្ខជនភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២៤ ខែឧសភា រហូតដល់ម៉ោង១២:០០ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

...

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤។ ចំនួនគណបក្សនយោបាយដែលត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់ អាណត្តិ ទី៤ ឆ្នាំ២០២៤នេះ មានសារុបចំនួន៥គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណ បក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print