តុលាការពិភពលោកចេញសាលក្រមប្រឆាំងនឹងអុីស្រាអែល​

ចែករំលែក៖

ចៅក្រមនៃតុលាការអង្គការសហប្រជាជាតិទើបតែបានស្នើឱ្យអុីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយយោធារបស់ខ្លួនទៅលើទីក្រុង Rafah នៅភាគខាងត្បូង Gaza Strip ។ សេចក្តីសម្រេចគ្រាអាសន្ននេះគឺជាចំណុចរបត់មួយនៅក្នុងបណ្តឹងដែលអាហ្វ្រិកខាងត្បូងនាំយកទៅតុលាការចោទប្រកាន់អុីស្រាអែលពីបទប្រល័យពូជសាសន៍។

ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក មិនមានមធ្យោបាយដើម្បីអនុវត្តសេចក្តីសម្រេចរបស់ខ្លួនក៏ដោយ ក៏សំណើនេះបង្ហាញពីសម្ពាធជាសកលដែលអុីស្រាអែលប្រឈមមុខនៅពេលដាក់ពង្រាយសង្គ្រាមវាយប្រហារលើរ៉ាហ្វា ទោះបីជាមានការតវ៉ាពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយ។
នៅពេលអានសេចក្តីសម្រេចកាលពីថ្ងៃទី ២៤ ឧសភា ប្រធាន ICJ លោក Nawaf Salam បាននិយាយថា ស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីនបានបន្តកាន់តែអាក្រក់ចាប់តាំងពីតុលាការបានបញ្ជាឱ្យអុីស្រាអែលចាត់វិធានការដើម្បីកែលម្អស្ថានភាព។
ប្រធាន ICJ Nawaf Salam បាននិយាយថា “រដ្ឋអុីស្រាអែលត្រូវតែបញ្ឈប់ជាបន្ទាន់នូវការវាយលុករបស់យោធា និងសកម្មភាពផ្សេងទៀតនៅ Rafah ព្រោះវាបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ Gaza Strip ទាំងស្រុង ឬមួយផ្នែក”។
លោក Salam បាននិយាយថា អុីស្រាអែលមិនបានពន្យល់ពីរបៀបដែលខ្លួននឹងធានាសុវត្ថិភាពរបស់មនុស្សក្នុងអំឡុងពេលជម្លៀស Rafah ឬផ្តល់អាហារ ទឹក អនាម័យ និងថ្នាំពេទ្យដល់ប្រជាជនប៉ាឡេស្ទីន 800,000 ដែលបានភៀសខ្លួនពីការងាររបស់អុីស្រាអែលនោះទេ។
ICJ បានស្នើឱ្យអុីស្រាអែលបើកច្រកព្រំដែន Rafah រវាងអេហ្ស៊ីប នឹងហ្គាហ្សាស្ទ្រីប ដើម្បីអនុញ្ញាតឱ្យជំនួយចូល។ តុលាការក៏បានតម្រូវឱ្យអុីស្រាអែលអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតចូលដើម្បីរាយការណ៍អំពីវឌ្ឍនភាពក្នុងរយៈពេល 1 ខែ។
បទបញ្ជានេះត្រូវបានអនុម័តដោយក្រុមចៅក្រមអន្តរជាតិចំនួន 15 ក្នុងការបោះឆ្នោត 13-2 ដោយមានតែចៅក្រមមកពីប្រទេសអ៊ូហ្គង់ដា និងអុីស្រាអែលប៉ុណ្ណោះដែលជំទាស់។
លោក Basem Naim មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានប្រាប់រ៉យទ័រថា “យើងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុវត្តជាបន្ទាន់នូវសំណើរបស់តុលាការពិភពលោក ដើម្បីដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីបង្ខំសត្រូវឱ្យចុះចាញ់” ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print