សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ក្នុងចំណោម៥នាក់ទៅសាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីសកម្មភាពវាយ និងកាប់លើជនរងគ្រោះ 

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបាន បញ្ជូន ជនសង្ស័យ៣នាក់ ក្នុងចំណោម៥នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីសកម្មភាពវាយ និងកាប់លើជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់២នាក់។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះថា
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការងារបង្ការ និងបង្ក្រាបក្មេងទំនើង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានថាមានក្រុមក្មេងទំនើង ០៥នាក់ ប្រុស កំពុងធ្វើសកម្មភាពដេញវាយ និងកាប់ នៅចំណុចភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា រួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានបង្ក្រាប និងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៣នាក់ ប្រុស ក្រោយពីសកម្មភាពវាយ និងកាប់លើជនរងគ្រោះ ០២នាក់ ប្រុស បណ្តាលអោយរបួសធ្ងន់ ស្រាល ០២នាក់ ព្រមទាំងបានដកហូត ម៉ូតូ ០១គ្រឿង និងវត្ថុមួយចំនួន។

ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ចកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យ២នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត ដើម្បីយកមកចាត់ការតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print