ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តើអ្នកដឹងទេគំនូសសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?
១. គំនូសសញ្ញាព្រួញទៅមុខត្រង់ និងបត់ឆ្វេង (TURN LEFT AND STRAIGTH ARROW)៖ គំនូសសញ្ញាព្រួញពណ៌ស ទៅមុខត្រង់ និងបត់ឆ្វេង ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងថា នៅត្រង់ផ្លូវប្រសព្វខាងមុខ គន្លងផ្លូវនេះសម្រាប់ធ្វើចរាចរណ៍ទៅមុខត្រង់ និងបត់ទៅឆ្វេងតែប៉ុណ្ណោះ។
២. គំនូសសញ្ញាព្រួញទៅមុខត្រង់ (STRAIGTH ARROW)៖ គំនូសសញ្ញាព្រួញពណ៌ស ទៅមុខត្រង់ ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងថា នៅត្រង់ផ្លូវប្រសព្វខាងមុខ គន្លងផ្លូវនេះសម្រាប់ធ្វើចរាចរណ៍ទៅមុខត្រង់តែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការ៕ដោយ៖តារា