ស្វែងយល់ អំពី វិធីសាស្ត្រជួយទារកនៅពេល ក្អែទឹកដោះ!

ចែករំលែក៖

ភ្នំពេញ ៖ ក្អែទឹកដោះជាបញ្ហាដែលតែងតែកើតមានលើទារក និងកុមារតូចៗ ហើយក៏ជាកង្វល់របស់ឪពុកម្តាយភាគច្រើន។ ជាទូទៅគេច្រើនសង្កេតឃើញនៅសប្តាហ៍ទី ២ ទៅទី ៣ ក្រោយកើត កាន់តែខ្លាំងឡើងនៅពេលកុមារមានអាយុ ៤ ទៅ ៥ខែ ហើយភាគច្រើនបាត់ទៅវិញនៅរវាង ៩ ទៅ ១២ខែ។

មូលហេតុចម្បងៗ ដែលធ្វើឲ្យក្មេងទឹកដោះរួមមាន៖
– ការឲ្យបៅលើសចំនួន
– ការបំបៅមិនបានត្រឹមត្រូវ ធ្វើឲ្យក្មេងលេបខ្យល់ចូលក្នុងពោះច្រើន
– យំខ្លាំង ឬពេលក្អក

វិធីជួយទារកក្នុងការ កាត់បន្ថយ ឬកុំឲ្យមានការក្អែទឹកដោះមានដូចខាងក្រោម៖
– បំបៅដោះកូន (តាមការសិក្សាការបំបៅដោះពិតជាអាចកាត់បន្ថយការក្អែបានច្រើន ជាងក្មេងដែលបៅទឹកដោះគោ)។
– លើកបញ្ឈរកូន ១០ ទៅ ១៥នាទី ក្រោយពេលបៅហើយ
– បំបៅញឹកញាប់ តែកាត់បន្ថយបរិមាណទឹកដោះ
– ពន្យារពេលម៉ោងសម្រាប់លេងឲ្យបានយូរ បន្ទាប់ពីបៅ
– ជៀសវាងការស្លៀកខោទឹកនោម ឬសម្លៀកបំពាក់រឹបតឹងពេក
– ផ្លាស់ប្តូររបបអាហារមួយចំនួនសម្រាប់អ្នកម្តាយបំបៅដោះកូន (ជៀសវាងការបរិភោគអាហារមានជាតិជូរដូចជា ក្រូចឆ្មា ក្រូច ប៉េងប៉ោះ ។ល។ អាហារមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ សូកូឡា ។ល។ ម្រេច និងអាហារមានជាតិខ្លាញ់ច្រើន)
– ប្តូរក្បាលដោះ ប្រសិនបើក្មេងបៅទឹកដោះគោ

ភាគច្រើននៃការក្អែទឹកដោះ មិនមានមកពីជំងឺទេ ហើយកុមារក៏មានការលូតលាស់ និងឡើងគីឡូជាធម្មតា។ ប្រសិនបើមាតាបិតា អាចអនុវត្តតាមវិធានការខាងលើ មិនត្រឹមតែជួយឲ្យកុមារគេចផុតពីការក្អែទឹកដោះប៉ុណ្ណោះទេ តែក៏អាចជួយកុមារកុំឲ្យមានបញ្ហាទល់ខ្យល់ និងចុកឆ្អល់ពោះបានផងដែរ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print