ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា លទ្ធបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ មានអ្នកទៅបោះឆ្នោតចំនួន ជាង១១ ០០០នាក់ ស្មើនឹង ៩៩.៧៨ភាគរយ ប្រកបដោយសេរី យុត្តិធម៌ និងជោគជ័យ ។
សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត លទ្ធផលបឋម បណ្ដោះអាសន្ន និងផ្លូវការ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ដោយ៖តារា
...