ចំនួនសរុបនៃរថភ្លើងចិន – អឺរ៉ុបបានដំណើរការលើសពី ៩ម៉ឺនជើង

ចែករំលែក៖

ប្រទេសចិន ៖ បើតាមការផ្សាយរបស់ CCFR China state-controlled media បានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី ២៥ខែឧសភា រថភ្លើងចិន-អឺរ៉ុប X៨១៥៧បានចាកចេញពីស្ថានីយ៍កំពង់ផែអន្តរជាតិក្រុង Xi’an នៅភាគខាងពាយព្យប្រទេសចិន បរឆ្ពោះទៅកាន់ទីក្រុង MALASZEWICZE ប្រទេសប៉ូឡូញ។

CCFR China state-controlled media និយាយថា ៖ រហូតមកដល់ពេលនេះ ចំនួនសរុបនៃរថភ្លើងចិន-អឺរ៉ុបបានដំណើរការលើសពី ៩ម៉ឺនជើង ដោយបានដឹកជញ្ជូនទំនិញជាង ៨,៧ លាន TEUs ដែលមានតម្លៃសរុបជាង ៣៨០ ពាន់លានដុល្លារអាមេរិក ហើយវាបានទៅដល់ទីក្រុងចំនួន២២៣ នៅក្នុងប្រទេសចំនួន២៥ នៅអឺរ៉ុប និងបានតភ្ជាប់ទីក្រុងចំនួនជាង១រយនៃបណ្តាប្រទេសអាស៊ីចំនួន ១១ បណ្តាញសេវាបានគ្របដណ្តប់ស្ទើរដែនអឺរ៉ាស៊ីទាំងអស់។
សូមជម្រាបថា ៖ រថភ្លើងចិន-អឺរ៉ុបគឺជាមធ្យោបាយថ្មីនៃការរៀបចំការដឹកជញ្ជូនអន្តរជាតិ ដែលមានគុណសម្បត្តិដ៏លេចធ្លោដូចជាមានភាពងាយស្រួលនិងល្បឿនលឿន សុវត្ថិភាពនិងស្ថិរភាព និងតម្លៃសមរម្យនិងបៃតងជាដើម បានក្លាយជាផលិតផលសាធារណៈអន្តរជាតិដ៏ពេញនិយម។ ប្រភេទទំនិញបានពង្រីកបន្តិចម្តងៗពីផលិតផល ITរួមមានកុំព្យូទ័រយួរដៃ ម៉ាស៊ីនព្រីនជាដើមនៅដើមដំបូងនៃការដំណើរការនៃរថភ្លើងចិន-អឺរ៉ុប រហូតដល់សម្លៀកបំពាក់ ស្បែកជើង និងមួក យានយន្តនិងគ្រឿងបន្សំ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ អាហារ ឈើ គ្រឿងសង្ហារឹម ផលិតផលឧស្សាហកម្មគីមី គ្រឿងចក្រនិងឧបករណ៍ជាដើម។
លើសពីនេះ រថយន្តថាមពលស្អាត ផលិតផលថ្មលីចូមអ៊ីយ៉ុង និងផលិតផលសូឡា ដែលផលិតដោយប្រទេសចិន កំពុងក្លាយជាចំណុចកំណើនថ្មីសម្រាប់ការដឹកជញ្ជូននៃរថភ្លើងចិន-អឺរ៉ុប ដែលមានតម្រូវការខ្លាំងក្នុងទីផ្សារ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print