ចុះត្រួតពិនិត្យកន្លែងលក់ដូរដាវ និងកាំបិត កែច្នៃ នៅក្នុងរាជធានីភ្នំពេញហើយ!

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ហ៊ុន សុជាតិ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដាក់ចេញនូវវិធានការដល់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យការលក់ដូរដាវនិងកំបិតវែងកែច្នៃ ដោយខុសច្បាប់​ និងធ្វើការអប់រំណែនាំ ដល់បណ្តាអាជីវករ ម្ចាស់អាជីវកម្ម ស្របច្បាប់ ហាមមិនឱ្យលក់ កាំបិតវែង ដាវកែច្នៃ ឱ្យក្រុមក្មេងទំនើង យកទៅប្រើប្រាស់បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមនោះទេ​។

នាឱកាស​នោះ​ មន្ត្រី​ជំនាញ​ បានណែនាំឱ្យម្ចាស់អាជីវកម្មចូលរួម បង្ការទប់ស្កាត់បញ្ហាក្មេងទំនើងតាមរយៈការសហការផ្តល់ព័ត៌មានមុខសញ្ញាក្មេងទំនើង ខណៈដែលកងកម្លាំងសមត្ថកិច្ចកំពុងបើកយុទ្ធនាការចុះអនុវត្តចាត់វិធានការយ៉ាងក្តៅគគុកបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព គោលការណ៍ជំនាញនិងច្បាប់ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

...

គួរបញ្ជាក់ថា​ កិច្ចប្រជុំមានការចូលរួមពីលោក-នាយរងនាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្រ្តីមួយចំនួនទៀតផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print