រុស្ស៉ីបញ្ជូនយោធាទៅជួយសង្រ្គោះ ក្រោយមានអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅអាមេនី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤ ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យទឹកទន្លេឡើងខ្លាំងហួសច្រាំង នៅក្នុងប្រទេសអាមេនី ក៏ដូចជាហ្សកហ្ស៉ី បានឆក់យកជីវិតមនុស្ស ៣នាក់ លិចលង់ភូមិមួយចំនួន ហើយតម្រូវឱ្យមានការជម្លៀសអ្នកស្រុករាប់រយនាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ។

ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជូនកងទ័ពទៅជួយសង្រ្គោះតបតាមសំណើរបស់អាមេនី។ ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់សម្តី របស់រដ្ឋមន្រ្តីមហាផ្ទៃអាមេនី ដែលនិយាយថា មានអ្នកស្លាប់ចំនួន ៣នាក់ហើយ នៅក្នុងភូមិជាប់ទន្លេ Debed ក្បែរព្រំដែនជាមួយហ្សកហ្ស៉ី។ ជាមួយគ្នានេះ ផ្ទះរាប់រយនាក់ត្រូវបានជន់លិច រីឯក្រុមសង្រ្គោះ ២៣០នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ។ នៅឯហ្សកហ្ស៉ី យ៉ាងហោចណាស់ភូមិឋានចំនួន ១៥ត្រូវបានកាត់ផ្តាច់ ដោយសារតែភ្លៀងធ្លាក់ជោគជាំ។
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានចុះទៅដល់តំបន់រងគ្រោះ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ រូបភាពវីដេអូពីទូរទស្សន៍ក្នុងស្រុក នៅឯទីក្រុង Marneuli និងទីក្រុង Bolnisi នៃរដ្ឋ Georgia ផ្លូវនានាជន់លិចដោយទឹកជំនន់ ចំណែករថយន្តត្រូវជាប់គាំង៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print