បុរសម្នាក់ចំណោមបុរស០២នាក់ត្រូវបានខ្សែម៉ូទ័រឆក់ស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់មន្ត្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា÷ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី មានបុរសម្នាក់ជាកម្មករស៉ីឈ្នួលផ្សារដែកឱ្យគេ បានយកម៉ូទ័រផ្សារកាន់ឡើងលើដំបូលផ្ទះរួចយកវីសមកបាញ់បណ្ដាលឱ្យឆក់ធ្លាក់មកក្រោមចំបង្គោលដងទង់ជាតិស្លាប់។ ករណីនេះកើតឡើងនៅចំណុចសាលាឆទានផ្លូវវាងក្រុង ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ជនរងគ្រោះឈ្មោះផាន់ ម៉ែត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករផ្សារដែក រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមការបំភ្លឺពីឈ្មោះ ព្រំ សាវឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក រស់នៅភូមិទឹកថ្លា សង្លាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាកម្មករជាងដែកបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលជំនាញក្រុងប៉ៃលិនថា រូបគាត់

ធ្វើការជាមួយជនរងគ្រោះ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧និង២០នាទី ជនរងគ្រោះរួមនឹងមិត្តភក្កិចំនួន០៣នាក់ទៀត ជាកម្មករជាងដែកដូចគ្នា បានធ្វើដំណើរចេញពីផ្ទះរៀងៗខ្លួន សំដៅទៅផ្សារដំបូលដែកផ្ទះគេនៅចំណុចសាលាឆទាន ស្ថិតនៅភូមិ/សង្កាត់ខាងលើ។ ពេលមកដល់ចំណុចសាលាឆទាន ជនរងគ្រោះនិងកម្មករចំនួន០១នាក់ទៀតបានឡើងលើដំបូលដើម្បីចាប់វីសប្រក់ស័ង្កសី ដោយជនរងគ្រោះបានកាន់ម៉ូទ័រចាប់វីសចំនួន០១ និងបានរុំខ្សែម៉ូទ័រនៅជាប់នឹងក ទុកឱ្យកម្មករ០២នាក់ទៀតនៅខាងក្រោមចាំហុចស័ង្កសីឱ្យ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះកំពុងតែផ្សារចាប់វីសប្រក់ដំបូលស័ង្កសី ស្រាប់តែខ្សែភ្លើងម៉ូទ័រចាប់វីសបានផ្ទុះរលាត់ខ្សែលួសចេញមកក្រៅឆក់ជនរងគ្រោះបណ្តាលឱ្យធ្លាក់ពីលើដំបូលចុះមកក្រោមត្រូវចំបង្គោលដងទង់ជាតិចេញឈាមតាមមាត់។ ភ្លាមៗនោះអ្នកធ្វើការជាមួយបានសែងជនរងគ្រោះយកមកដាក់លើដីខ្សាច់ និងធ្វើចលនាឱ្យតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សេចក្តីសន្និដ្ឋាន៖ ក្រោយគ្រូពេទ្យជំនាញ និងមន្រ្តីនគរបាលជំនាញធ្វើកោសល្យវិច័យរួច សន្និដ្ឋានបានថា សពពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ ពិតប្រាកដមែន។

សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕ដោយ÷ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print