សភាអាល្លឺម៉ង់ជំរុញអឺរ៉ុបដាក់ទណ្ឌកម្មលើប្រធានាធិបតីទួរគី​

ចែករំលែក៖

អនុប្រធានរដ្ឋសភាអល្លឺម៉ង់បានអំពាវនាវដល់សហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មទៅលើប្រធានាធិតីទួរគី លោក អីដូហ្គាន ដោយសារតែការការពារអំណាចរបស់ខ្លួនធ្វើឲ្យមនុស្សរាប់ពាន់នាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត។

...

ប្រតិកម្មទៅនិងការប្រកាសរបស់លោក អីដូហ្គាន អនុប្រធានរដ្ឋសភាអាល្លឺម៉ង់ លោក Ozdmir បានប្រកាសថា តាមការប្រកាសរបស់ប្រធានាធិបតីទួរគី ប្រទេសនេះអាចនិងបញ្ចូនមនុស្ស ១៣ពាន់នាក់ដែលចូលរួមធ្វើរដ្ឋប្រហារទៅកាត់ទោសប្រហារជីវិត។ ទាំងនោះគឺជាការបំពាក់សិទ្ធិសេរីភាពរបស់មនុស្ស ។

លោក Oxdemir បានស្នើរនៅក្នុងបទសម្ភាស៍ជាមួយបណ្តាញព័ត៌មាន Bild ថា «នៅពេលដែលប្រជាធិបតេយ្យ សិទ្ធសេរីភាពរបស់មនុស្សត្រូវបានគេបោះបង់ សហគមន៍អឺរ៉ុបគួតែត្រួតពិនិត្យឡើងវិញ នៅការដឹកនាំរបស់រដ្ឋាភិបាលទួរគី ដែលមានប្រធានាធិបតី លោក អីដូហ្គាន ។

កន្លងមកថ្មីៗឧបនាយករដ្ឋមន្ត្រីទួរគី លោក Numan Kurtulmus  បានបញ្ជាក់ថា ដើម្បីអាចអនុវត្តស្ថានភាពអាសន្នឲ្យបានពេញលេញនៅទួរគី និងដើម្បីចៀសវៀងការចោទប្រកាន់ណាមួយទៅលើទួរគី រដ្ឋាភិបាលទួរគី បានសម្រេចចិត្តធ្វើការព្យួរការអនុវត្តកាតព្វកិច្ច ដែលមានចែងនៅក្នុងសន្ធិសញ្ញាអឺរ៉ុប ស្តីពីការគោរពសិទ្ធិមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការសម្រេចនេះ គឺដោយយោងទៅតាមមាត្រា១៥ នៃសន្ធិសញ្ញានេះ ដែលអនុញ្ញាតិឲ្យប្រទេសហត្ថលេខី អាចធ្វើការព្យួរការអនុវត្តសន្ធិសញ្ញាក្នុងករណីពិសេសមួយចំនួន។ លោកបានលើកឧទាហរណ៍ ករណីប្រទេសបារាំង ដែលបានធ្វើដូចគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយរងការវាយប្រហារភេរវកម្ម នៅក្រុងប៉ារីស។

គួររំលឹកថា ការព្យួរមិនអនុវត្តសន្ធិសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្ស គឺមានន័យថា ទួរគីនឹងមានសិទ្ធិចាត់វិធានការមួយចំនួនដោយមិនចាំបាច់ខ្វាយខ្វល់ថា វាគោរពទៅតាមបទបញ្ញត្តិអន្តរជាតិស្តីពីការគោរពសិទ្ធិមនុស្សដែររឺទេ? ធ្វើដូចនេះ គឺទួរគីនឹងមិនអាចរងការចោទប្រកាន់ពីតុលាការសិទ្ធិមនុស្សអន្តរជាតិទៅថ្ងៃក្រោយទេ។ ចាប់តាំងពីរដ្ឋប្រហារមកទល់ពេលនេះប្រធានាធិបតីទួរគីលោកកំពុងតែប្រើកណ្តាប់ដៃដែក ដើម្បីបោសសម្អាតចលនាប្រឆាំងនៅក្នុងកងទ័ព និងក្នុងកងអង្គរក្សផ្ទាល់របស់លោក ។ បន្ថែមពីនេះក្រិត្យច្បាប់របស់រដ្ឋាភិបាល ដែលបានចេញកាលពីថ្ងៃទី២៣ ខែកក្កដា បានបញ្ជារឲ្យបិទសាលារៀន សកលវិទ្យាល័យ និងអង្គការមនុស្សធម៌ជាច្រើន ដោយចោទថា ជាបក្សពួករបស់ចលនានយោបាយប្រឆាំងនឹងលោកប្រធានាធិបតី អ៊ែរដូហ្កាន់។

រដ្ឋប្រហារធ្លាក់ទឹក ដ៏គួរឲ្យអស់សំណើចរបស់យោធាទួរគី ប្រៀបបានដូចជាថ្នាំកម្លាំងសម្រាប់លោកប្រធានាធិបតីអ៊ែរដូហ្កាន់ ដែលពេលនេះកំពុងតែសម្រុកបញ្ចេញសាច់ដុំធ្វើការបោសសម្អាតរាល់មេរោគប្រឆាំង ដែលមាននៅពាសពេញទួរគី ។ ចលនាសម្អាតមេរោគ ឬហៅម្យ៉ាងទៀតថា ជាការប្រមូលក្តោបក្តាប់អំណាច។ ដោយបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបានព្យួរការអនុវត្តសន្ធិសញ្ញាស្តីពីការគោរពសិទ្ធិមនុស្ស លោកប្រធានាធិបតីទួរគី បានសម្រេចចេញក្រិត្យច្បាប់មួយកាលពីថ្ងៃទី២៣ ខែកក្កដា ដោយបានកំណត់ថា ការឃុំខ្លួនបណ្តោះអាសន្ន ដែលពីមុនមានរយៈពេលតែ៤ថ្ងៃគឺនឹងត្រូវបន្ថែមរហូតដល់ ៣០ថ្ងៃ។

លោក អ៊ែរដូហ្កាន់ ក៏បានបញ្ជារឲ្យបិទសាលារៀនឯកជនចំនួន ១.០៤៣ សាកលវិទ្យាល័យចំនួន១៥ អង្គការនិងសមាគមចំនួន១.២២៩ សហជីពចំនួន១៩ ព្រមទាំងមន្ទីរសុខភាពឯកជនចំនួន៣៥កន្លែង ផងដែរ។ សាលារៀន អង្គការ និងស្ថាប័នទាំងអស់នេះ ត្រូវបិទទ្វារដោយគេចោទថា ជាបក្សពួកជាមួយលោក Fatullah Gülen មនុស្សដ៏មានប្រជាប្រិយភាពម្នាក់ដែលប្រឆាំងនិងលោក អ៊ែរដូហ្កាន់៕

1 (2)

1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print