ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៣ ៧៥៣នាក់។
អនុវត្តតាមបទបញ្ជាលេខ០១ ប.ប. ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ គិតចាប់ពីថ្ងៃ២៣ មកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំនួន ៣ ៧៥៣នាក់ នៃមន្ត្រីរាជការសរុប ៣ ៩២៨នាក់ ។
ក្នុងយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀននេះ ជាលទ្ធផលពុំមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់មានពាក់ព័ន្ធសារធាតុញៀនខុសច្បាប់ឡើយ ។ ចំពោះមន្ត្រីរាជការ ដែលមិនទាន់បានមកធ្វើតេស្តគឺ មានចំនួន ១៧៥នាក់ ដែលកំពុងជាប់បំពេញបេសកកម្មក្នុង និងក្រៅប្រទេស៕ដោយ៖តារា