សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន ចូលជួបជម្រាបលា

ចែករំលែក៖

ភ្នំពេញ ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែឧសឧា ឆ្នាំ២០២៤នេះ អនុញ្ញាតឱ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា ចូលជួបជម្រាបលាបញ្ចប់ការងារនៅកម្ពុជា។

សូមបញ្ជាក់ថា ៖ លោក វ៉ាង វិនធាន បានអញ្ជើញមកបំពេញការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា កាលពីឆ្នាំ២០១៩។ ក្នុងបេសកកម្មការងារនៅកម្ពុជារយៈពេលប្រមាណជា៥ឆ្នាំនេះ លោក វ៉ាង វិនធាន បានរួមចំណែកលើកកម្ពស់ទំ នាក់ទំនង និងកិច្ចសហប្រតិបត្តិការជាច្រើនក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន។

លោកជាឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកជំរុញឱ្យកម្ពុជា និងចិន ចុះហត្ថលេខា លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងក្នុងការកសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា។

កម្ពុជា ចិន ជាមិត្តដែកថែប ការជឿទុកចិត្តគ្នាដែលបន្ថែមន័យសង្កត់ទៅលើ ទំនាក់ទំនងយុទ្ធសាស្រ្តដៃគូគ្រប់ជ្រុង ជ្រោយ។

សូមបញ្ជាក់ថា ៖ មិនតិចទេប្រទេសដែលមានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តឬភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិនជាមួយប្រទេសដទៃ ក៏ប៉ុន្តែនៅទីនេះប្រធានាធិបតី ស៊ី ជីនពីង បានប្រើ ពាក្យគឺមិត្តដែកថែប ចំណុចដែលខ្ញុំយល់ដឹងអំពីន័យនេះ គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង២ ទោះបីត្រូវទទួលសម្ពាធពីអ្នកនេះ ទទួលសម្ពាធពីអ្នកនោះ ក៏ប៉ុន្តែយើងមិនបាន ដោយរោយទៅតាមការគំរាម ដោយរោយទៅតាមការលួង លោមរបស់អ្នកណាទាំងអស់ ព្រោះយើងត្រូវគោរពដោយមានការស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយគ្នា » ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print