ជិះម៉ូតូទាក់ដៃឡំប្រឺតាដួលទៅលើថ្នល់ត្រូវរថយន្តកិនរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូទាក់ដៃជាមួយឡំប្រឺតាដួលទៅលើថ្នល់ត្រូវរថយន្តក្រុងមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់កិនបណ្តាលឱ្យរបួសបាក់ដៃ​ជេីង​ ត្រូវបានកងសង្រ្គោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបា​នកេីតឡេីងកាលពីវេលាម៉ោង០៦និង៤០នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សារិន ថារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបាក់ជើងបាក់ដៃ មានទីលំនៅភូមិក្បាលកោះខាងលើ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ចូនទៅមន្ទីរពេទ្យព្រះកុសុមៈ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូស្កូបពី ពណ៌ស​ ពាក់ស្លាកលេខកណ្តាល1AN-0909 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងទិសដៅពីជេីងទៅត្បូង ហេីយបានបើកវ៉ាជែងឡំប្រឺតាមួយគ្រឿងក៏ទាក់ដៃចង្កូតធ្វេីឱ្យដួលទៅលើថ្នល់ស្របពេលរថយន្តក្រុងដឹកអ្នកដំណេីរ​ ពណ៌លឿង​ ពាក់ស្លាកលេខរដ្ឋ37​ -3-0179​ មកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅកិនបណ្តាលឱ្យរងរបួសបាក់ដៃ​ និងជេីង។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ចូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print