ចោរវ័យចំណាស់០៤នាក់ជិះម៉ូតូចូលលួចគ្រាប់ស្វាយចន្នីរបស់ពលរដ្ឋនៅក្នុងចម្ការជិតភ្នំដំបង ម្ចាស់តាមទាន់ឃាត់ខ្លួនជូនសមត្ថកិច្ចក្រុង

ចែករំលែក៖

ខេត្តប៉ៃលិន÷ បើតាមប្រភពព័ត៍មានពីម្ចាស់ចម្ការស្វាយចន្នី កាលពីថ្ងៃទី២៨ខែ

០៥ឆ្នាំ២០២៤ នៅវេលាម៉ោង១០និង៣០​នាទី មានករណីចោរលួចគ្រាប់ស្វាយ
ចន្ទីរបស់ពលរដ្ឋនៅក្នុងចម្ការជិតភ្នំដំប
ង លឺព័ត៌មានពីម្ចាស់ចម្ការ បន្ទាប់មក កម្លាំង​ផែននគរបាលយុត្តិធម៌ នៃអធិ
ការដ្ឋាន.ក្រុងប៉ៃលិនបានទទួល​ការរាយការណ៍​ពី​ពលរដ្ឋភ្លាម់ៗថា មានករណីលួចគ្រាប់ស្វាយចន្ទី​ ក្នុងចម្ការជនរងគ្រោះ ចំណុចជិតភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ហើយត្រូវម្ចាស់ចម្ការឃាត់បាននៅនឹងកន្លែងម្នាក់ឈ្មោះ​ ញ៉​ សារឿន​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​អូរសំរិលលេី​ ឃុំ​អូរសំរិល​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ (មាន​ផ្ទុក​សារធាតុ​ញៀន​)។

ប្រភពបានបន្តថា÷ក្រោយពេលកម្លាំងជំនាញទៅដល់កន្លែងកេីតហេតុ បានស្រាវជ្រាវបន្តនិតីវិធី​ ក៏ឃាត់​ខ្លួន បាន​ជនសង្ស័យ​ជាបក្សពួកចំនួន​ ០៣នាក់បន្ថែមទៀត ឈ្មោះ​ដូច​ខាងក្រោម​ ៖
១-ឈ្មោះ​ យឹម​ រ៉ាត់​ ភេទប្រុស​ អាយុ​៤៤ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅភូមិ​អូរសំរិលលេី​ ឃុំ​អូរ​សំរិល​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ មាន​ផ្ទុក​សារធាតុ​ញៀន​ +​ (​ អ្នកលួច​ )​។
២-ឈ្មោះ​ អំ​ ពេជ្រ​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅភូមិ​អូរសំរិលលេី​ ឃុំ​អូរសំរិល​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ មាន​ផ្ទុក​សារធាតុ​ញៀន​ +​ (​ អ្នកលួច​ )​ ។
៣-​ឈ្មោះ​ ភឿន​ វុទ្ធី​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅភូមិ​ក្រចាប់​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ មាន​ផ្ទុក​សារធាតុ​ញៀន​ +​ (​ អ្នក​យកគ្រាប់ស្វាយចន្ទីទៅលក់​ )​ ។

បើតាមការរាប់រៀបពីម្ចាស់ចម្ការថា៖ នៅមុនកើតហេតុ វេលាម៉ោងប្រហែល១០​​និង៣០​នាទី គាត់បានធ្វើដំណើរទៅមេីលចម្ការស្វាយចន្ទី របស់ខ្លួននៅចំណុចកេីតហេតុខាងលេី​ ឃើញ​ថាផ្លែស្វាយចន្ទីត្រូវបានគេលួចរេីសអស់​ ដោយមានការសង្ស័យ​ ខ្លួនបានជិះម៉ូតូឆ្វែលជុំវិញចម្ការក៏ប្រទះឃើញ ការ៉ុងដាក់គ្រាប់ស្វាយចន្ទី១ការ៉ុង ទម្ងន់ប្រហែល៣០kg ហើយគាត់ដើរមើលជុំវិញចម្ការ ក៏ប្រទះឃើញជនសង្ស័យកំពុងលួចបេះគ្រាប់ស្វាយចន្ទី ច្រកយ៉ែលស្ពាយទម្ងន់ប្រហែល១០kg ឃើញដូចនេះរូបគាត់ក៏បានឃាត់ជនសង្ស័យ​ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ជួយអន្តរាគមន៍​។

ក្រោយកើតហេតុ​ រូបគាត់ទាំង០២នាក់​ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ ដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។
ជនរងគ្រោះទី០១ឈ្មោះ មុំ ធ្លក់​ ភេទប្រុស អាយុ​៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (​ បាន​បាត់​គ្រាប់​ស្វាយចន្ទី​ ចាប់​ពីខែ០៣ ឆ្នាំ០២៤ រហូត​ដល់​ថ្ងៃ​កេីតហេតុ​​បបាតប្រហែលចំនួន០៣តោន​ ។
ជនរងគ្រោះទី០២ឈ្មោះ ជា ភារិទ្ធ ភេទប្រុស អាយុ​២៤ឆ្នាំ មុខរបរកសិករ រស់នៅ​ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (​ បាន​បាត់​គ្រាប់​ស្វាយចន្ទី ចាប់​ពីខែ០៣ ឆ្នាំ០២៤ រហូត​ដល់​ថ្ងៃ​កេីតហេតុ​​បាតប្រហែលចំនួន០១តោន​ ។
ក្រោយ​សាកសួរ​ ជនសង្ស័យ​ទាំង​ ០៤នាក់​ខាងលេី​ បាន​ឆ្លើយ​សារភាព​ថា​ ពួកគេ ពិត​ជា​បាន​​លួច​ និង​យកគ្រាប់ស្វាយចន្ទីទៅលក់ពិតប្រាកដមែ​ន​ ។
វត្ថុ​តាង​ដកហូត​រួម​មាន​ ៖
១-​ម៉ូតូ​០១គ្រឿង​ មាក​ហុង​ដា​ឌ្រីម​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០២២​ ផ្លាកលេខ​ ប៉ៃលិន​1D -​ 4008។
២-​គ្រាប់​ស្វាយចន្ទីទម្ងន់ប្រហែល​ ៣០​kg​ដែលតាមដាននៅសេសសល់។

...

ករណីនេះខាងលើលោកអភិការក្រុងបានសុំគោលការណ៍លោកស្នងការ ចុះអនុវត្ត
ន៍និងឃាត់ខ្លួនជនសង្ស័យទាំង​០៤ន០៤ ដេីម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕
ដោយ,ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print