លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគសម្រាប់ជួយកុមារកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការ កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។

សូមបញ្ជាក់ថា ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ ខែមិថុនា និងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា។

បន្ទាប់ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បង្ហោះសារអំពាវនាវនេះ គេឃើញមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ ដោយបាន Screenshot នៅចំនួនថវិកាដែលខ្លួនបានបរិច្ចាគដាក់ Comment ត្រឡប់មកវិញផងដែរ។

សូមបញ្ជាក់ថា ៖ មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឲ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង ។
សូមបញ្ជាក់ថា ៖ កុមារនិងស្ត្រីច្រើនជាង លាននាក់ បានទទួលការព្យាបាលនៅក្នុង មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យ គន្ធបុប្ផា កន្លងទៅ។

គួររម្លឹកថាមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាល ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានរៀបចំឡើងដោយ សពលោក វេជ្ជបណ្ឌិត Beat Richner តាំងពីឆ្នាំ ១៩៩២៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print