ក្រុមហ៊ុន BMW គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេសថៃ

ចែករំលែក៖

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW កំពុងតែពិចារណាសាងសង់រោងចក្រផលិតរថយន្តHybrid ថ្មីនៅក្នុងប្រទេសថៃ។

...

លោកស្រី Atchaka Sibunruang រដ្ឋ មន្ត្រីក្រសួងឧស្សាហកម្មថៃបានមាន ប្រសាសន៍ថា ការសាងសង់រោងចក្រនេះទំនងជានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំក្រោយ ជាមួយនឹងការវិនិយោគចំនួន ២ពាន់លានបាត។ លោកស្រីបានបន្ត ទៀតថា រោងចក្រនេះនឹងផលិតរថយន្ត Hybrid ប្រកបដោយផាសុកភាពសម្រាប់ អតិថិជនថៃ។

លោកស្រី Atchaka បានបញ្ជាក់ថា រថយន្តនេះនៅតែមានតម្លៃថ្លៃ ប៉ុន្តែនៅពេលដែលមានរោងចក្រផលិតច្រើននោះអាគុយសាកភ្លើងក៏នឹងមានច្រើនដែរ ដូច្នេះវានឹងអាចជួយឱ្យអ្នកប្រើប្រាស់ទទួលយកតម្លៃវាបានច្រើនជាងមុន។

អ្នកនាំពាក្យរបស់ក្រុមហ៊ុននៅក្នុង ប្រទេសថៃនេះបានមានប្រសាសន៍ថា ក្រុមហ៊ុនមិនអាចផ្តល់នូវអនុសាសន៍អ្វីទៅលើការវិនិយោគនេះនៅឡើយទេ ប៉ុន្តែនឹងចេញនូវសេចក្តីថ្លែងការណ៍មួយ។

លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាល កំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុននេះដើម្បីផ្តល់នូវការបន្ធូរបន្ថយពន្ធ ដើម្បីធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលរថយន្ត Hybrid ។

ប្រទេសថៃគឺជាមជ្ឈមណ្ឌលនាំចេញ និងផលិតរថយន្តសម្រាប់ទីផ្សារដ៏ធំរបស់ពិភពលោកហើយវិស័យនេះមានប្រហែលជា១០ភាគរយនៃផលិតផលក្នុងស្រុកសរុប៕

Thai

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print