ក្រុមអ្នកសារព័ត៌មានបន្តចុះទស្សនៈកិច្ចទីតាំងសាសនា សំណង់ទំបន់ទឹកថ្មី និងគម្រោងសំណងបុរីលើភ្នំបូកគោ

ចែករំលែក៖

  ក្រុងបូកគោ ៖  ពេញមួយព្រឹកថ្ងៃទី២៩  ខែឧសភា  ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ ក្នុងដំណើរបេសកកម្មព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ   បានបន្តចុះទស្សនៈកិច្ចទីតាំងទេសចរប្រវត្តិសាស្ត្រ  សំណង់ទំនប់ទឹកថ្មី  និងគំរោងសាងសង់សំណង់បុរីដែលកំពុងអភិវឌ្ឍន៍នៅលើភ្នំបូកគោ
ទីតាំងដែលក្រុមអ្នកសារព័ត៌មានចំនួន៣០ស្ថាប័នចុះទស្សនៈកិច្ចនៅថ្ងៃទី២នេះដែរ រួមមាន ទី១វិមានអ្នកតាភ្នំជាទីកន្លែងស័ក្តិសិទ្ធសម្រាប់គោរពបូជារបស់ភ្ញៀវទេសចរដែលមានជំនឿខាងសាសនា ,ទី២វត្តសំពៅ៥ ជាទីសក្ការៈគោរពបូជាតាមជំនឿសាសនានិងជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រ  ហើយវត្តសំពៅ៥នេះជាវត្តដែលមានអាយុកាលរាប់រយឆ្នាំនៅលើកំពូលភ្នំបូកគោ , ទី៣ទំនប់ទឹកថ្មីដែលកំពុងតែសាងសង់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយទៀតមានបណ្តោយ២០០ម៉ែត្រកម្ពស់២២ម៉ែត្រដើម្បីរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងបូកគោកុំអោយមានការខ្វះខាត , ទី៤ចុះទស្សនៈកិច្ចគម្រោងកំពុងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ  គម្រោងសាងសង់បុរីមាន៣ជាប្រភេទសំណង់ផ្ទះវីឡាទំនើបទាន់សម័យ ផ្ទះលំហែកាយ  ផ្ទះល្វែង បុរីទាំង៣មានឈ្មោះ បុរីមរកតឋានសួគ៍ ,បុរីអម្រិតឋានសួគ៍ និង បុរីក្រោនឋានសួគ៍
សូមបញ្ជាក់ថា នេះជាថ្ងៃទី២ នែដំណើរបេសកកម្មព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ  រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាដឹកនាំដោយលោកពុយ គា ប្រធានក្លឹបអ្នកាសែតកម្ពុជានិងមានការរៀបចំទទួលស្នាក់នៅ  អាហារប្រចាំថ្ងៃដោយក្រុមហ៊ុនសុខា អូតែល ដោយៈ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print