ក្រុមយុវជនសង្គមស៊ីវិល ប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំងដែលបន្តយករឿងបោះឆ្នោតនៅកម្ពុជា ទៅបង្កើតវិទ្ធង្សនានយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំង ពិសេសបណ្ដាញព័ត៌មានបរទេសនៅក្រៅស្រុកមួយចំនួនតូច ដែលនៅតែបន្តយករឿងបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ដើម្បីបង្កើតវិទ្ធង្សនានយោបាយ។

ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានលើកឡើងថា ៖ ក្រុមអ្នកធ្វើនយោបាយប្រឆាំង ជាពិសេសទណ្ឌិតដែលកំពុងរត់ភៀសខ្លួន និងវិទ្យុបរទេសនៅក្រៅស្រុក ពួកគេតែងតែទាញយកព្រឹត្តិការណ៍នានារបស់កម្ពុជា ដូចជាករណីបោះឆ្នោតជាដើម ទៅបង្កើតវិទ្ធង្សនានយោបាយតាមរូបភាពផ្សេង ដើម្បីតែកេញចំណេញលើការធ្វើនយោបាយរបស់ពួកគេតែប៉ុណ្ណោះ។

ស្របជាមួយនឹងការលើកឡើងខាងលើ ប្រធានក្រុមយុវជនសង្គមស៊ីវិលរូបនេះ បានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំង និងវិទ្យុបរទេសនៅក្រៅស្រុកដែលពួកគេនៅតែបន្តធ្វើវិទ្ធង្សនានយោបាយចំពោះលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះនៅកម្ពុជា។

លោកបន្តថា ៖ បច្ចុប្បន្ននេះ សម្ទុះនៃការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការបោះឆ្នោត ឬចេនាអាក្រក់របស់ក្រុមប្រឆាំង គឺពលរដ្ឋបានយល់ដឹងយ៉ាងទូលំទូលាយ ដូច្នេះការប៉ុនប៉ងវិទ្ធង្សនានយោបាយរបស់ក្រុមប្រឆាំង ដើម្បីតែបង្កើតអស្ថិភាពនយោបាយ និងភាពចលាចលនៅកម្ពុជានោះ គឺមិនអាចទទួលបានជោគជ័យឡើយ ៕

...

ប្រភព ៖ «កូនខ្មែរ»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print