អ្នកស្រុកបាន ប្រទះ ឃើញ ខ្លា ទៀត ហើយ នៅ ជើង ភ្នំ ពង្រ កង វ៉ា ក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុកបាន ប្រទះ ឃើញ ខ្លា ទៀត ហើយ នៅ ជើង ភ្នំ ពង្រ កង វ៉ា រហូត ម ន្ត្រិ អាជ្ញាធរ ចុះ ពិនិត្យស្នាមជើង ទាំង ម៉ោង ៧ យប់ថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ស្ថិត នៅ ខាងត្បូង ភ្នំ ក្នុងភូមិ ពង្រ សង្កាត់ កំពង់ស្វាយ ក្រុង សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ស្រេង សុផល អភិបាលក្រុង សិរី សោភ័ណ បាន ប្រាប់ ថា ៖ នៅ យប់មិញ នេះ ( ថ្ងៃ ២៨ ឧសភា ) ប្រជាពលរដ្ឋ ជិះ ម៉ូតូ ត្រឡប់ ពី ធ្វើការបាន ប្រទះ ឃើញ ខ្លា ១ ក្បាលបាន បង្ហាញខ្លួនក្នុង ដី ចម្ការ ដំឡូង មី ហើយ ក៏ រាយការណ៍ ឱ្យ អាជ្ញាធរមក មើល ក៏ ផ្អើល ដល់ ខ្លា គេច ចូល ព្រៃ ភ្នំ បាត់ទៅ ។ ទោះបីជា រឿង ពិត ឬ មិន ពិត ក្ដី នៅ ចំពោះ មុខ នេះ លោក បាន សុំ ឱ្យ ប្រជាពលរដ្ឋ មានការ ប្រុង ប្រយ័ត្ន បើ ឃើញ ម្ដងទៀតសុំ រាយការណ៍ ជូន អាជ្ញាធរ និង សមត្ថកិច្ច នៅ ក្បែរ ភ្លាម ៗ ។

លោក អភិបាលក្រុង បាន បញ្ជាក់ ថា ៖ ប្រ ជា ពលរដ្ឋ ដែល ផ្អើល ពី ការ ប្រទះ ឃើញ ខ្លា នេះ មាន រយៈពេលជិត ១ ស ប្តា ហ៍ មក ហើយ ថា បាន ឃើញ ប្រមាណ ២ ទៅ ៣ ដង មក ហើយ គឺច្រើន ឃើញ នៅ ពេល យប់ និង ពេល ព្រឹក ព្រលឹម ។

ប្រជាពលរដ្ឋ ម្នាក់ បាន ប្រាប់ ថា គាត់ ពិតជា បានឃើញ ពិតមែន នៅ ពេល គាត់ ដើរ ចេញពីផ្ទះ មក ចម្ការ ក្បែរ ភូមិ ។ ពេល ឃើញ មនុស្ស ខ្លា នោះ បាន ស្ទុះចូល ព្រៃ ក្បែរផ្លូវ ហើយ គាត់ ក៏ បាន ប្រាប់ សាច់ញាតិ ២ ទៅ ៣ នាក់ ឱ្យមក វែក ព្រៃ រក មើល ស្រាប់តែខ្លា បាន ក្រ ហឹ ម ដាក់ ពួក គាត់ភ័យ ក៏ បាន នាំគ្នារត់ចាក ចេញ ពី ព្រៃ មក រាយការណ៍ ជូន អាជ្ញាធរ ។ ទាក់ទង នឹង ការ ប្រទះ ឃើញ ខ្លា នេះ ដែរ ប្រជាពលរដ្ឋ ម្នាក់ ក៏ បាននិយាយប្រាប់ថា បានឃើញ ពេល យប់ ខណៈ ឆ្កែ ព្រូស ក៏ចេញ ទៅ មើល ឃើញ ឆ្កែ អូស លោង បោលមិន រួច និង បានឃើញ ខ្លា ដើរ ចូល ព្រៃវិញទៅ ។
សូមបញ្ជាក់ថា ៖ ក្នុងព័ត៌មាន ដែលទទួលបានពីប្រជាពលរដ្ឋរាយការណ៍ ត្រូវមានវិធានការ ការពារ ឬឱ្យមន្ត្រីជំនាញ ស្រាវជ្រាវ យកទៅអភិរក្សនៅភ្នំតាម៉ៅ ចៀសវាងប្រជាពលរដ្ឋរងគ្រោះ ដោយសារសត្វដ៏កាចសហាវនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print