ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះចំនួនគោលដៅសរុប ៦៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២៦គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ១០០គ្រឿង និងម៉ូតូ ២២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦៧គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៥៥គ្រឿង និងម៉ូតូចំនួន ២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៩ថ្ងៃ ពីថ្ងៃទី១-២៩ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,៨៧៩គ្រឿង រថយន្តធំ ២៤៦គ្រឿង រថយន្តតូច ៣,១៧៤គ្រឿង ម៉ូតូ ៧,៤៥៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,០៥៩គ្រឿង, រថយន្តធំ ៩១គ្រឿង, រថយន្តតូច ២,៤២៩គ្រឿង និងម៉ូតូ ៦,៥៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា