រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារក្នុងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារក្នុងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំងវឌ្ឍនភាពការងារក្នុងការរៀបចំតុលាការពាណិជ្ជកម្ម ។

សូមបញ្ជាក់ថា ៖ នាទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន ២ ដាច់ដោយឡែកពីគ្នា ដើម្បីតាមដាន និងត្រួតពិនិត្យអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែលក្រសួងយុត្តិធម៌បានដាក់ចេញនាពេលកន្លងមក សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យយុត្តិធម៌។

ពាក់ព័ន្ធនឹងកិច្ចប្រជុំទាំងពីរនេះ, នៅពេលព្រឹក លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយគណៈកម្មការដឹកនាំយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគនិងប្រឹក្សាយោបល់ ដែលជាសេនាធិការចំណុះឱ្យគណៈបញ្ជាការលើការងារនេះ។ ចំណែកឯពេលរសៀល, លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយទៀត ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំតុលាការពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំទាំងពីរនេះមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកនៃគណៈកម្មការ និងក្រុមការងារដែលមានការពាក់ព័ន្ធ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print