ភ្នំពេញ៖ បើតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត»ទើបនឹងទទួលបាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនលោក-លោកស្រី ចំនួន ៧រូប។
លោក លោកស្រី ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារួមមាន៖
១. លោក ចាន់ វុទ្ធី មានឋានៈស្មើ អនុរដ្ឋលេខាធិការ
២. លោក សុខ សំណាង មានឋានៈស្មើ អគ្គនាយក
៣. លោកស្រី ម៉ម ពេជ្រសង្វារ មានឋានៈស្មើ អគ្គនាយក
៤. លោក អ៊ុំ វុទ្ធទី មានឋានៈស្មើ អគ្គនាយក
៥. លោកស្រី ម៉ម ពេជ្ររស្មី មានឋានៈស្មើ អគ្គនាយក។
ដោយឡែក លោក ហួត វុត្ថា និងលោក ញិល សូវៀត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕