សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជាជាពិសេសគឺការបោះឆ្នោតសាកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ការទុកចិត្តនិងគាំទ្រមកលើគណបក្សប្រជាជនកម្ពុជានេះហើយ ទើបផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា អាចបន្តដឹកនាំប្រទេស និងអនុវត្តគោលនយោបាយរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត។
សូមបញ្ជាក់ជូនថា ៖ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ ថាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានភាពមិន ប្រក្រតីណាមួយបានកើតឡើងនោះឡើយ។
អត្រានៃប្រជាពលរដ្ឋដែលបានចូលរួម បោះឆ្នោតមានចំនួនច្រើនលើសលប់ គឺរហូតដល់ទៅ ៨៤,៥៩ភាគរយឯណោះ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានចាត់ទុកដំណើរការបោះឆ្នោតនេះថាជាការ បោះឆ្នោតមួយ ដែលបានកើត ឡើងយ៉ាងល្អក្នុងបរិយាកាស សុខសន្តិភាព និងជោគជ័យដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យសេរី ពហុបក្ស យ៉ាង ពិតប្រាកដ។ ការបោះឆ្នោតឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន និងស្ថិត នៅក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិមកពី៦៥ប្រទេស និងស្ថាប័នអន្តរជាតិ។
គណបក្សនយោបាយចំនួន ១៨បានចូលរួមប្រកួតប្រជែងយ៉ាងសកម្មដើម្បីដណ្តើម យក អាសនៈនៅក្នុងរដ្ឋសភា។ លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការបានបង្ហាញថា មានគណបក្សនយោបាយចំនួន.២បាន ទទួលអាសនៈក្នុងរដ្ឋសភា ក្នុងនោះ គឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ ដោយទទួល អាសនៈ ក្នុងរដ្ឋសភាបានចំនួន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន៥អាសនៈ។ ដូច្នេះរដ្ឋសភាសម្រាប់ ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ គឺជារដ្ឋសភាពហុបក្ស ដែលប្រជាពលរដ្ឋខ្មែរបានសម្រេចជ្រើសរើស តាម  រយៈសន្លឹកឆ្នោត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភា ឆ្នាំ ២០២៣នេះ គឺជាសមិទ្ធផលដ៏ធំធេង និងមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ព្រះរា ជាណាចក្រកម្ពុជាក៏ដូចជាសម្រាប់ប្រជា ពលរដ្ឋខ្មែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print