ខេត្តកំពង់ស្ពឺ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ដើម្បីថែរក្សាសុខសន្តិភាព ដែលធានាដល់ការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិយើងតទៅមុខទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះទេ ពោលគឺសង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជាដែលបានបំពាក់បំប៉នទៅលើមនុស្ស។ ជាក់ស្តែង កាលពីជំនាន់ខ្មែរក្រហម ដោយសារតែមនោគមវិជ្ជាជ្រុលនិយមនេះហើយ ទើបធ្វើឱ្យកូនហ៊ានរាយការណ៍ចាប់ឱពុកម្តាយខ្លួនឯង ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះ ទេ។ សង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជា។ ហេតុនេះដាច់ខាតត្រូវរួមគ្នាទប់ស្កាត់ មនោគមវិជ្ជាជ្រុលនិយម រួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន និងអង្វែងយូរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដាក់ចេញគោលនយោបាយត្រូវ នាំឱ្យកម្ពុ ជាបញ្ចប់សង្គ្រាម ៥០០ ឆ្នាំកន្លងមកនៅត្រឹមរយៈពេល ២ ឆ្នាំ(សម្ដេចតេជោដាក់ចេញនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៦ បញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨) ៕