ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែឧសភា ខែឧសភា ឆ្នាំ២០២៤នេះ បានចេញប្រកាសស្ដីពីតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ចំនួន២រូប។
ជាក់ស្ដែងយោងតាមប្រកាសលេខ ២៤៥០ ប្រក ស្ដីពីការផ្ទេរភារកិច្ច សម្រេចដូចខាងក្រោម៖
១. លោកវរៈសេនីយ៍ឯក ដេ ម៉ៅ អត្តលេខ ៤០២៧៧ ពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជា អនុបអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
២. លោកវរៈសេនីយ៍ទោ ខាន់ សារឿន អត្តលេខ ២៦២៧៧ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
ប្រការ២, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួនដែលមាន ឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ៖តារា