«សហគមន៍កសិកម្មទំនើបស្វាយចន្ទី»មួយទៀត ដែលមានផ្ទៃដីដាំដុះរួមគ្នាជាង ៤០០ហិកតា នឹងលេចរូបរាងឡើងនៅក្នុងឃុំទំរីង ស្រុកសណ្តាន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ «សហគមន៍កសិកម្មទំនើបស្វាយចន្ទី»មួយទៀត ដែលមានផ្ទៃដីដាំដុះរួមគ្នាជាង ៤០០ហិកតា នឹងលេចរូបរាងឡើងនៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បើរាប់បញ្ចូលទាំងនៅទំរីងមួយនេះទៀត កំពង់ធំនឹងមានសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងពេលដំណាលគ្នាតែម្តង។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

លោក ឃឹម ហ្វីណង់ បានលើកថា ៖ ដំបូងឡើយ នៅទីនេះមានតែកសិករម្នាក់ប៉ុណ្ណោះដែលចាប់អារម្មណ៍ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទី ប៉ុន្តែបន្ទាប់ក្រុមការងារបានចុះផ្សព្វផ្សាយដល់ក្នុងឃុំ និងធ្វើការជាមួយគ្នាមិនតិចជាង៥លើករួចមក រហូតមកដល់ពេលនេះមានបងប្អូនអ្នកដាំស្វាយចន្ទីចំនួន៦៦គ្រួសារ រួចហើយ ដែលបានស្ម័គ្រចិត្តធ្វើការរួមគ្នា រួមទិញ រួមដាំ និងរួមលក់ ក្រោមការគ្រប់គ្រងដឹកនាំនៃដំបូលសហគមន៍តែមួយ។ ទម្រាំក្រុមការងារបញ្ចប់ការរៀបចំផែនការអាជីវកម្មរបស់សហគមន៍ ចំនួននេះអាចនឹងមានការកើនឡើងបន្ថែមទៀត ហើយសហគមន៍នឹងបន្តប្រកាន់គោលការណ៍បើកចំហសម្រាប់ការសុំចូលរួមជាសមាជិក ពីកសិករដទៃទៀតផងដែរ។

លោកបន្តថា ៖ រឹតតែធំ រឹតតែចំណេញ រឹតតែមានសេដ្ឋកិច្ចមាត្រដ្ឋាន ដែលនឹងធ្វើឱ្យថ្លៃដើមផលិតកាន់តែធ្លាក់ចុះ។ #សហគមន៍កសិកម្មទំនើប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print