ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញេីសារលិខិតរំលែកមរណទុក្ខ សូមគោរពជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចំពោះអនិច្ចកម្មរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី ត្រូវជាបងស្រីបង្កើត សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គា។
សម្តេចចៅហ្វាវាំង ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត!
ខ្ញុំ និងភរិយាមានក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ក្រោយពីបានទទួលដំណឹងថាព្រឹទ្ធមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី ដែលត្រូវជាបងស្រីបង្កើតរបស់សម្តេច លោកទទួលមរណភាព កាលពីថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤:២០នាទី រសៀល ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ ។
ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវក្តីសង្វេគប្រកបដោយ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី គឺជាការបាត់បង់នូវមាតាបង្កើត មាតាក្មេក ជីដូន ជីទួតដែលមានព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូន ចៅ ចៅទួត និង បង ប្អូន ញាតិមិត្តជិតឆ្ងាយជាទីស្រលាញ់ ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏សកម្មឆ្នើមមួយរូបដែលតែងតែលើកតម្កើង ព្រះពុទ្ធសាសនាជារៀងរហូតមក ។ និងទ្រទ្រង់
ខ្ញុំនិងភរិយាសូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ គង់ ម៉ាលី ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចចៅហ្វាវាំង ទទួលនូវក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងភរិយា៕ដោយ៖តារា