ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៧នាក់ ពាក់ព័ន្ធករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅរសៀល​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៧នាក់ ពាក់ព័ន្ធករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត(ជិះម៉ូតូកាន់កាំបិតផ្គាក់ និងដុំថ្ម) ។

ប្រភពដដែលបន្តថា​ ដោយអនុវត្តបទបញ្ជា យ៉ាងមុឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់​ អំពីការទប់ស្កាត់ក្មេងទំនើង និងមានការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍កឯក នាង​ វុធ​ អធិការនគរបាលស្រុកបាកាន ជាក់ស្ដែងនៅយប់ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចចំនួន ៤នាក់ ជិះម៉ូតូចំនួនពីរគ្រឿងល្បាតទប់ស្កាត់បទល្មើសនិងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ឃើញមានមនុស្សមួយក្រុមមានគ្នា០៧នាក់ កំពុងជិះម៉ូតូ៣គ្រឿង លើផ្លូវគ្រួសក្រហម នៅចំណុចភូមិប្រឡាយរំដេង ឃុំរំលេច ពីទិសខាងជើងទៅទិសខាងត្បូង កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូ០១គ្រឿង រីឯបក្សពួក០៦នាក់ទៀតជិះម៉ូតូចំនួន០២ គ្រឿងមានដាវកែច្នៃ០១ រត់គេចខ្លួន។

ជនសង្ស័យឈ្មោះ វុន សោវរៈ អាយុ ២៤ ឆ្នាំរស់នៅភូមិខ្នារទទឹង ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់
ដកហូតវត្ថុតាងរួមមាន កាំបិតផ្គាក់០១ ដុំថ្ម០៦ដុំ ម៉ូតូ០១គ្រឿង មាកនិចពណ៌ស។

...

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន បំពេញបែបបទតាមនីតិវិធី ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ជាលោក កយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងបន្តស្រាវជ្រាវរកបក្សពួកដែលរត់គេចខ្លួន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print