នៅថ្ងៃនេះ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័ររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័ររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (www.rgsu.gov.kh) បន្ទាប់ពីបញ្ចប់ការធ្វើបច្ចុប្បន្នភាព (Update) ជាថ្មី។ ដើម្បីចូលទៅកាន់គេហទំព័ររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី វាយអក្សរឡាតាំង www.rgsu.gov.kh ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១១៧ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យជូនដល់សាធារណជនជាតិនិងអន្តរជាតិ អំពីការងារព័ត៌មាន និងនាំពាក្យ សមិទ្ធផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បេសកកម្ម៖ ផ្សព្វផ្សាយអំពីគោលបំណងនៃគោលនយោបាយក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាធារណជនជាតិនិងអន្តរជាតិ។

ចក្ខុវិស័យ៖ ពង្រឹងនិងលើកកម្ពស់តួនាទីរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរាជធានីខេត្តឱ្យមានប្រសិទ្ធភាព តម្លាភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

...

គុណតម្លៃ៖ ពាំនាំការពិតជូនសាធារណជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារគុណតម្លៃនិងមុខមាត់រាជរដ្ឋាភិបាលទាំងនៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។ បណ្តុះមោទនភាពជាតិ និងជាពិសេសការពារផលប្រយោជន៍ប្រជាជនកម្ពុជាទូទាំងប្រទេស៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print