Update : ការបំផ្លិចបំផ្លាញអេកូឡូស៊ីធនធានជលផល(លៀស)នៅខេត្តពោធិ៍សាត់ ពីសំណាក់ក្រុមឈ្មួញជារឿងដដែល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅយប់ថ្ងៃ ព្រហស្បតិ៍​ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ មជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)បានធ្វើការចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា ថ្នាក់ដឹកនាំក្រសួងកសិកម្ម សិក្សាផង តើការដឹកជញ្ជូនលៀស ចេញពីខេត្តពោធិ៍សាត់ ឆ្លងដែនទៅប្រទេសជិតខាង ជាអំពើស្របច្បាប់ទេ ? និងមានខ្លឹមសារដើម! ជារៀងរាល់យប់ពិសេសម៉ោង៩យប់ ដល់ម៉ោង ១០និង៤៩នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ តាមរយៈព័ត៌មានបឋម! ត្រូវបានឃើញឈ្មួញបានដឹកជញ្ជូនលៀស ប្រើដោយមធ្យោបាយឡានធំៗ អាចជាបទល្មើស ខុសច្បាប់ ! ទាំងកំពុងលើកឡើង លើរថយន្ត របស់ឈ្មួញឈ្មោះ តាម៉ុង និងចែវណ្ណី ដើម្បីនាំចេញទៅក្រៅប្រទេស ។

 

  ប្រភពដដែលបានរាយការណ៍ឲ្យដឹងទៀតថា ៖ សកម្មភាពខាងលើកំពុងធ្វើនៅចំណុច ឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមឈ្មួញមុខដដែលនេះ ត្រូវបានគេស្គាល់ឈ្មោះ តាម៉ុង និងឈ្មោះ ចែវណ្ណី ។

គេមិនដឹងថា នេះជាមុខរបរស្របច្បាប់ ឬជាបទល្មើស បំពានលើច្បាប់ ជលផល ទេ សំខាន់មុខរបរនេះ ធ្លាប់សមត្ថកិច្ចបង្ក្រាបផងដែរ គ្រាន់តែថា មិនដឹងជា កក្រើកឡើងវិញ កើតឡើងជាប្រព៍ន្ធ ឬមួយយ៉ាងណា ? អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងបញ្ជាក់លម្អិតនៅពេលក្រោយ តាមរយៈសួររកការឆ្លើយតប ពីជំនាញ សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ។

 បញ្ហាការប្រមូលទិញលៀសនាំចេញទៅប្រទេសជិតខាង ពីសំណាក់ឈ្មួញ ឈ្មោះ តាម៉ុង និងចែវណ្ណី ពីជនធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅបឹងទន្លេសាបខាងលើ បើយោងតាមមន្រ្តីជាន់ខ្ពស់១រូប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ចំពោះករណីលៀសគឺមានការ អនុញ្ញាត​ ឲ្យមានការដឹកជញ្ជូន រឺករលក់ប្រមូលទិញ ប៉ុន្តែអនុវត្តទៅតាមច្បាប់អនុញ្ញាត គឺមិនអនុញាតឲ្យយកលៀសក្រោមទំហំនៃការការកំណត់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ហើយការដឹកជញ្ជូននោះទៀតសោធលុះត្រាណាមានលិខិតអនុញាតិពីមន្រ្តីរដ្ឋបាលជលផល ។

 ករណីប្រមូលទិញលៀស និងដឹកជញ្ជូនលៀសខាងលើ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ បានឲ្យដឹងតាមបណ្តាញសង្គម(តេឡេក្រាម)ថា នាកន្លងមកបានធ្វើការបង្រ្កាបច្រើនករណី ហើយនាថ្ងៃខាងមុខ(រដូវបិទនេសាទ)បានធ្វើការផ្សព្វផ្សាយតាមបណ្ដាស្រុកខ្លះរួចរាល់ហើយ ចំពោះថ្ងៃស្អែកបន្តធ្វើនៅ ឃុំកំពង់លួង ស្រុកក្រគរ និងបន្តកិច្ចសហការជាមួយកម្លាំងថ្នាក់ជាតិ ដើម្បីធ្វើការរុះរើរបាំងលប ខណៈមើលឃើញមានការរុះរើបានមួយចំនួនហើយដែរ ទុកឲ្យត្រីចេញពីកន្លែងអភិរក្សដើម្បីពងកូនតាមតំបន់នានា និងយើងបន្តតាមដាន និងឃ្លាំមើល ចំពោះលោក ហៃ ធូរ៉ា ជាប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ពុំអាចសុំការពន្យល់បានទេ ដោយលោកពុំបានចូលមើល(តេឡេក្រាម) ចំណែក លោក ឈិន តួ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ចូលមើលមិនឆ្លើយតប ។

 ដោយឡែកៈ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៍ពុំបានចូលមើលដែរតាម  តេឡេក្រាម នារសៀលម៉ោង៤ និង១៧នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print