សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក»

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ នៅល្ងាចថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»។​ កម្មវិធីជួបជុំទ្រង់ទ្រាយធំ ​និងមហោឡារិកនេះ រៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការអញ្ជើញចូលរួមពីសិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកជំនួញ សរុបជិត ៣០០០នាក់។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក»។

-សម្តេចធិបតី ចូលរួមអបអរសាទរអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបានការគាំទ្រធ្វើជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិទី៦។

-សម្តេចធិបតី ថ្លែងថា មូលដ្ឋានរឹងមាំនៃសុខសន្តិភាព គឺជាកត្តាចម្បងផ្ដល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌។

-សម្ដេចធិបតី ថ្លែង​ស្នើដល់អ្នកនិពន្ធទាំងអស់ ដែលចង់បង្កើតស្នា ដៃថ្មី សូមបញ្ចូលសារអប់រំទៅក្នុងស្នាដៃនោះ និងត្រូវចូលរួមលើកគុណតម្លៃសីលធម៌សង្គម ហើយក៏ មិនត្រូវលួចចម្លងស្នាដៃរបស់អ្នកដទៃនោះដែរ។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់អ្នកជំនាញ និងភាគីពាក់ព័ន្ធសូម ស្រាវជ្រាវចងក្រងនូវទម្រង់សិល្បៈនានា ដែលបាត់វត្តមានសម្ដែង យកមកចងក្រងជាឯកសារ និងផ្សព្វ ផ្សាយឱ្យបានច្រើន ដើម្បីចូលរួមថែរក្សា និងអភិរក្ស។

-សម្ដេចធិបតី បានសម្រេចបង្កើតឱ្យមានមូលនិធិរបស់សម្ដេច ផ្ទាល់ដើម្បីចូលរួមថែរក្សា និងអភិរក្ស ព្រមទាំងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ ដើម្បីឱ្យមរតកវប្បធម៌ខ្មែរ មានជីវិតយូរអង្វែងតទៅមុខទៀត។

-សម្ដេចធិបតី ថ្លែង​ស្នើឱ្យមានការរៀបចំប្រកួតកីឡាក្បាច់គុន ខ្មែរ ដែលធ្លាប់មានកន្លងមក ដើម្បីឱ្យក្បាច់គុនខ្មែរមានជីវិតបានអង្វែងយូរតទៅមុខទៀត។

-សម្ដេចធិបតី ថ្លែង​អំពាវនាវឱ្យរួមគ្នាថែរក្សាសិល្បៈខ្មែរ ថែរក្សា មរតកវប្បធម៌ខ្មែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា បើខ្មែរ មិនថែរក្សារបស់ខ្មែរ គឺមិនមាននរណាមកថែ ជំនួសខ្មែរនោះទេ។

-សម្ដេចធិបតី ថ្លែង​ប្រកាសផ្ដល់ថវិកាឧបត្ថម្ភចំនួនដប់ម៉ឺនដុ ល្លារក្នុងមួយឆ្នាំ ដល់សមាគមសិល្បករខ្មែរ។

-សម្តេចធិបតី ថ្លែងថា សិល្បករបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌។

-សម្តេចធិបតី ថ្លែងថា សិល្បករគ្រប់ទម្រង់មានតួនាទីគន្លឹះ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់ បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។

-សម្តេចធិបតី ថ្លែងថា តាមរយៈស្នាដៃ និងទេពកោសល្យរបស់របស់សិល្បករខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅ កាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា, ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និង ការគោរពគ្នាទៅវិញទៅមក។

-សម្តេចធិបតី ថ្លែងថា ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ សិល្បការនី កាន់តែមានសារ:សំខាន់, សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈ តំណាងវប្បធម៌នៅលើឆាកជាតិ និង អន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឱ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ, ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។

-សម្តេចធិបតី ថ្លែង​លើកទឹកចិត្តសមាគមសិល្បករខ្មែរ​សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំឯកសារ គតិយុត្តនានារបស់សមាគមឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាព។​ សម្តេចធិបតី ស្នើសិល្បករ សិល្បការិនីពង្រឹងសាមគ្គីភាព។

-សម្តេចធិបតី ស្នើសមាគមសិល្បករខ្មែរសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញក្រមសីលធម៌ន អ្នកសិល្បៈ ព្រមទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគម និងអ្នកសិល្បៈគ្រប់ៗរូប។

-សម្តេចធិបតី ថ្លែង​រំលឹកដល់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត, ការបង្កើតមាតិកា និងការសម្តែងទាំងឡាយ ដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ បំពុលសង្គម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា។

-សម្តេចធិបតី ស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបញ្ចូលសារអប់រំ និងសារលើក ស្ទួយសីលធម៌សង្គម, តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌, មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែល សម្រាប់ជនជំនាន់ក្រោយ។

-សម្តេចធិបតី ស្នើដល់ក្រសួង និងសិល្បករ សិល្បការិនី រួមគ្នាថែរក្សាទម្រង់សិល្បៈបុរាណកុំឱ្យបាត់បង់។

-សម្តេចធិបតី ថ្លែង​កោតសរសើរសិល្បករ សិល្បការិនីខ្មែរ ដែលបានប្រឹងប្រែងផ្សព្វផ្សាយសិល្បៈខ្មែរនៅមហោស្រពភាពយន្តទីក្រុងកាន នៅប្រទេសបារាំង។

-សម្តេចធិបតី ថ្លែងថា សម្តេចបានបង្កើតមូលនិធិមួយ ដើម្បីអភិរក្សសិល្បៈដែលរងហានិភ័យ ឬប្រឈមនឹងការបាត់បង់។

-សម្តេចធិបតី ថ្លែងថា ការថែរក្សាមរតកដូនតា មានតម្លៃធំធេងណាស់ គ្មានទំហំថវិកាណាមកផ្ទឹមបានឡើយ។

-សម្តេចធិបតី ថ្លែង​រំលឹកថា ផ្តើមចេញពីការមើលភាពយន្តចិនក្បាច់គុនកុងហ្វូ នាំឱ្យសម្តេចចងក្រងបង្កើតក្បាច់គុនកងទ័ព។

-សម្តេចធិបតី ថ្លែងថា សម្តេចបានណែនាំឱ្យពិចារណារៀបចំការប្រកួតក្បាច់គុនចម្រុះរបស់ខ្មែរ ដើម្បីគាស់រំលើងក្បាច់គុនខ្មែរ។

-សម្តេចធិបតី ង់ឃើញអ្នកសិល្បៈចេះកែច្នៃទម្រង់សិល្បៈរបស់ខ្មែរឱ្យទាន់សម័យ និងរស់រវើក មិនត្រូវចាំតែចម្លងពីគេនោះទេ។

-សម្តេចធិបតី ថ្លែងថា ការហ្វឹកហ្វឺនសិល្បៈមិនមែនធ្វើតែនៅសាលាវិចិត្រសិល្បៈ គឺអាចធ្វើនៅគ្រប់កន្លែង។សម្តេចធិបតី ចាត់ទុកសមាគមសិល្បករខ្មែរ ជាដៃគូមួយរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាមរតកវប្បធម៌ សិល្បៈរបស់ខ្មែរ។

-សម្តេចធិបតី ថ្លែង​អំពាវនាវដល់ពលរដ្ឋខ្មែររួមគ្នាថែរក្សាការពារវប្បធម៌ សិល្បៈខ្មែរ។​ សម្តេចធិបតី ថ្លែងថា គោលនយោបាយស្តីពីសិល្បៈវប្បធម៌ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

-សម្តេចធិបតី ស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តដាក់ចេញសកម្មភាពជាក់ស្ដែង បង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដាន វាយតម្លៃ និងកែតម្រូវសកម្មភាពអាទិភាព។

-សម្តេចធិបតី ស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តដាក់ចេញសកម្មភាពជាក់ស្ដែង បង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដាន វាយតម្លៃ និងកែតម្រូវសកម្មភាពអាទិភាព។

-សម្តេចធិបតី បានណែនាំដល់សមាគមសិល្បករខ្មែរ ត្រូវខិតខំបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួបរួមជាធ្លុងមួយរបស់ អ្នកសិល្បៈ ទាំងក្នុងអាជីពផ្ទាល់ផង ទាំងដើម្បីសង្គមផង និងសិល្បៈ។

-សម្តេចធិបតី បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន នឹងដឹកនាំសមាគមនេះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម និងទទួលបានជោគជ័យត្រចេះត្រចង់។

...

-សម្តេចធិបតី ថ្លែងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិទ្រទ្រង់មរកតសិល្បៈដែលប្រឈមការបាត់បង់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print