ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រោយពីទទួលពត៌មានថាមានករណីចោរគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ភ្លាមៗកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបើកការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
លោកអធិការខណ្ឌរូបនេះ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៧ ខែឧសភា ២០២៤ នៅចំណុចផ្ទះលេខ១៩៧១ ផ្លូវ១០១៣ ភូមិឧញ្ញ៉ាវ៉ាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ឈ្មោះ ចាន់ ទ្រា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) បានធ្វើសកម្មភាពយកកន្ត្រៃយ៍កាត់ដំបូលជ័រប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ឈ្មោះ គីម ថង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៩៧១ ផ្លូវ១០១៣ ភូមិឧញ្ញ៉ាវ៉ាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារៈខូចខាត ៖ ដំបូលផ្ទះ និងចង្រឹងបង្អួច ។ សម្ភារៈបន្សល់ទុក ៖ កន្ត្រៃយ៍ដងជ័រ០១ , កាំបិតបុ័ងតោ០១ , ផ្លែរណាអាដែក០១ , ដែកគាស់០១ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕អរុណរះ