រថយន្តម៉ាក Isuzu MU-X ចង្កូតស្តាំ​ ពាក់ស្លាកលេខ​ ខ.ម​ មួយគ្រឿង​ ត្រូវ​មន្ត្រី​គយ​ ឃាត់​បាននៅមូលដ្ឋានខេត្តកោះកុង

ចែករំលែក៖

ខេត្ត​កោះកុង៖ យោងតាម​របាយការណ៍​របស់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ រថយន្តម៉ាក Isuzu MU-X ចង្កូតស្តាំ​មួយគ្រឿង​ ពាក់ស្លាកលេខ​ កងយោធពលខេមរភូមិន្ទ​ ត្រូវ​មន្ត្រី​ជំនាញ​ នៃ​អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា​ ចុះស្រាវជ្រាវបង្រ្កាប​ និងឃាត់​បាននៅមូលដ្ឋានខេត្តកោះកុង។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤​ម្សិលមិញនេះ​ បានសហការជាមួយមន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង​ ចុះឃាត់ចាប់បានរថយន្តចំនួន ០១គ្រឿង នៅចំណុចតាមវិថីសាយភូថង ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង រថយន្តម៉ាក Isuzu MU-X ឆ្នាំ២០១៤ ពណ៌ស+ខ្មៅ ចង្កូតស្តាំ ពុំមានឯកសារពន្ធអាករណ៍នាំចូលពាក់ស្លាកលេខខេមរភូមិន្ទ 2-២៧១៧ ពុំមានបិទលតាបត្រ។

...

បច្ចុប្បន្នរថយន្តខាងលើបាននាំមករក្សាទុកជាបណ្តោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តកោះកុងចាត់ការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print