ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់​ផ្ដើ​​មចេញដំណើរពីវត្តឧណ្ណាលោមឆ្ពោះ ទៅកាន់ព្រះមេរុមុខវត្តបទុមវតី

ចែករំលែក៖

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៤នេះក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គ​មហា​ស​ង្ឃ​រា​ជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានចេញដំណើរពីវត្តឧណ្ណា​លោម​ ​ទៅតាមបណ្តោ​យ​ម​ហា​វិ​ថី​ព្រះស៊ីសុវត្ថិទៅវត្តភ្នំ​ បន្តតា​ម​ប​ណ្តោ​យមហាវិថីព្រះនរោត្តម​ ឆ្ពោះមកកាន់វិមានឯករាជ្យ​ និ​ង​ប​ន្តទៅកាន់ព្រះមេរុ នៅមុខ​វត្ត​ប​ទុ​​មវ​តី ​​ដើ​​ម្បី​ធ្វើពិធីថ្វាយ​ព្រះ​ភ្លើ​ង។

សូមរម្លឹកជូនថា សម្ដេចព្រះអគ្គ​មហាស​ង្ឃរាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច​ព្រះ​ម​ហា​សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0​នា​ទី​ល្ងា​ច ថ្ងៃ​ចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ​​វត្ត​ឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។

បន្ទាប់ពីព្រះទិវង្គត រាជរដ្ឋាភិបាលក៏​បានចេញសា​រាចរណែនាំស្ដីពីការចូលរួ​មគោរ​ពព្រះ​វិញ្ញា​ណក្ខ​ន្ធព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយក្នុ​ង​នោះ​ ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់​ទុក្ខជាផ្លូវការ, គ្រប់ក្រសួង ស្ថាប័ន សា​លា​​រៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្ដីរាជការ កងកម្លាំង​ប្រដា​ប់អា​វុធ​គ្រ​ប់​ប្រ​ភេ​ទ គ្រប់ទីវត្ដអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់​ជាតិ ត្រឹ​មពា​ក់ក​ណ្ដាល​នៃដ​ងទង់ជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសតម្កល់ព្រះបរមសព៣ខែកន្លងទៅនេះ មានការយាង និមន្ត និងអញ្ជើញមកគោរព​ថ្វាយ​ព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេ​ព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ពីព្រះមន្ត្រីស​ង្ឃគ្រ​ប់ឋា​នា​នុ​ក្រ​ម ថ្នាក់ដឹកប្រទេសគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសង្ឃជាន់ខ្ពស់អន្តរជាតិ និង មន្ត្រីទូតបរទេស​ប្រចាំ​ព្រះ​រា​​ជាណាចក្រកម្ពុជាផងដែរ។

គួរជម្រាបជូនថា​ ពិធីថ្វាយ​ព្រះ​ភ្លើ​ង នៅថ្ងៃទី០៣​ខែមិថុនា ឆ្នាំ២០២៤នេះ មានមន្ត្រីសង្ឃជាន់ខ្ពស់​ជា​ច្រើ​ន​ប្រទេស បាននិមន្តចូលរួមដើម្បីជាការដឹងដ៏ជ្រាកជ្រៅចំពោះ ព្រះបរមសព៕ដោយ​៖តារា​

...

រូបភាព​៖ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print