គ្រឹះស្ថានអង្គរប្រកាសថា ៥ខែដើមឆ្នាំ២០២៤នេះ ចំណូលពីការចូលទស្សនារមណីយដ្ឋានអង្គរមានជាង ២២លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានប្រកាសថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបមានជាង ២២លានដុល្លារអាមេរិក កើនឡើងជិត៤០ភាគរយ បើធៀបនឹងឆ្នាំមុន។

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ ចំណូលពីការលក់សំបុត្រចូលតំបន់អង្គរ សរុបមានចំនួន ២២,២០៦,៨៩១ ដុល្លារ ក្នុងចំណោមទេសចរបរទេសសរុប ៤៧២,២៥៨នាក់។ ដោយឡែកក្នុងខែឧសភា ទេសចរបានទិញសំបុត្រមាន ៥០,៨៧៩នាក់ ស្មើនឹងទឹកប្រាក់ ២,២៨៩,៣៥៨ដុល្លារ។

គ្រឹះស្ថានអង្គរ បានឲ្យដឹងពីការលក់សំបុត្រទូកកម្សាន្តនៅតំបន់ផែចុងឃ្នៀស រយៈពេល៥ខែ មកនេះ ចំណូលពីការលក់សំបុត្រទូកសរុប មានចំនួន ៤០០,៣០២ដុល្លារ។ ចំណែកតំបន់ប្រាសាទកោះកេរ សរុប៥ខែមកនេះផងដែរ មានចំនួន ១០,១២៧នាក់ ស្មើនឹង ១៥១,៩០៥ដុល្លារ។

...

គួរបញ្ជាក់ថា ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប រមណីដ្ឋានអង្គរ ទំហំ៤០១ គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិ​កភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅប្រទេសអាស៊ីអាគ្នេយ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print