ខេត្តកំពង់ធំ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាល័យហ៊ុន សែន កំពង់កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំមានរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ អប់រំចរិយាធម៌ ការទាញយកកម្មវិធីទូរស័ព្ទដៃNodrug ប្រគេនព្រះសង្ឃ ជូនលោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ កងកម្លាំងនិងសិស្សានុសិស្សចូលរួមជាង១៣០០នាក់ ។
លោកនាយកវិទ្យាល័យហ៊ុនសែនកំពង់ធំ បានមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍ពីសកម្មភាព សភាពការណ៍សិក្សា ពិសេសសណ្តាប់ធ្នាប់ក្នុងវិទ្យាល័យកំពង់ថ្មដែលមានលក្ខណល្អប្រសើរដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសាលា និងក្រុមគ្រួសារ។
លោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានជម្រាបជូនថាការអប់រំយុវជនឱ្យយល់ដឹង និងចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ គឺជាការងារសំខាន់ចាំបាច់ ព្រោះពួកគេជាយុវជន ជាវ័យមួយដែលចង់សាកចង់ដឹងងាយនឹងឈ្មួញទុច្ចរិតងាយអូសទាញឱ្យធ្លាក់នៅអំពើអបាយទាំងនេះ។
ថ្លែងក្នុងអភិបាលខេត្ត ងួន រតន: ក្នុងឱកាសនោះ លោក ឡង គីសឹង អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកសន្ទុកបានមានប្រសាសន៍ដោយកោតសសើរដល់កិច្ចសហការគ្នាយ៉ាងល្អរវាងលោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់ថ្នាក់ មាតាបិតា សិស្សានុសិស្ស ដែលបានចូលរួមកសាងបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការរីកចំរើនក្នុងមូលដ្ឋានស្រុកសន្ទុក
ជាមួយគ្នានេះ លោក ឡង គីសឹង បានសំណូមពរដល់គ្រប់សមាសភាពទាំងអស់ត្រូវបន្តចូលរួមទាំងអស់គ្នា បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហារួមរបស់យើងទាំងអស់គ្នា និងបានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រដើម្បីក្លាយជាប្រជាពលរដ្ឋល្អមានតម្លៃនៅក្នុងសង្គមជាតិជាធនធានបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគតហើយដាច់ខាតត្រូវឆ្លើយថាទេចំពោះគ្រឿងញៀននិងគ្រប់សមាសភាពទាំងអស់ត្រូវទាញយកកម្មវិធីNoDrug ៖ https://nodrugsnacd.com/download_kh មកប្រើប្រាស់ដើម្បីទទួលបានចំណេះដឹង ព័ត៌មាន និងរាយការណ៍រក្សាការសំងាត់បន្តរក្សាបាននូវភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕ដោយ៖តារា