ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យការថែទាំ និងធ្វើវឌ្ឍនភាពការងារបណ្ណសារដ្ឋានមន្ត្រីរាជការស៊ីវិល

ចែករំលែក៖

ភ្នំពេញ÷ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារបណ្ណសារដ្ឋានមន្ត្រីរាជការស៊ីវិល នៅក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោយការតាមដាន និងវាយតម្លៃលើបញ្ហាប្រឈមនានា ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងជួបប្រទះ លើការរៀបចំ និងរក្សាទុកឯកសារនានា ជាពិសេសឯកសារសលាកបត្រដែលផ្ទុកព័ត៌មានមន្ត្រីរាជការស៊ីវិលប្រមាណជិត ៣០០,០០០ច្បាប់។

អង្គប្រជុំកាលពីរសៀលនេះ សុទ្ធតែបានចូលរួមជាមតិយោបល់យ៉ាងផុលផុស ជាពិសេសការលើកឡើងជាដំណោះស្រាយចាំបាច់នានា ស្របតាមការវិវត្តនៃស្ថានភាពជាក់ស្តែង ទាំងកត្តាសុវត្ថិភាព ការរក្សាទុក ការថែទាំ ការធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពបណ្ណសារក្នុងបរិបទឌីជីថល។

ក្រោយបានស្តាប់ និងក្រោយបានអនុញ្ញាតិឱ្យអង្គប្រជុំបានចូលរួមមតិយោបល់រួចមកលោកឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ជាច្រើន ជាពិសេសធ្វើយ៉ាងណាបន្តការថែទាំឱ្យបានគត់មត់ តាមរយៈការយកចិត្តលើកត្តាសុវត្ថិភាព និងតាមដានជុសជុល កែលម្អឧបករណ៍បច្ចេកទេស ជៀសវាងហានិភ័យនានាដែលអាចនឹងកើត មានឡើងជាយថាហេតុ។ ស្របពេលជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតិឱ្យក្រុមការងារបន្តការសិក្សា និងបន្តអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យដែលមានស្រាប់ និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យនានាបន្ថែមទៀតដែលចាំបាច់ហើយធានា ដល់ប្រសិទ្ធភាពនៃការធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពទិន្នន័យស្របតាមការវិវត្តនៃបរិបទឌីជីថល ក៏ដូចជាដើម្បីធានាដល់ភាពងាយស្រួលក្នុងការចូលពិនិត្យ និងស្វែងរកទិន្នន័យមន្ត្រីរាជការស៊ីវិល។

...

ក្រោយកិច្ចប្រជុំបានបញ្ចប់លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យទីតាំងជាក់ស្តែងនៃបណ្ណសារដ្ឋានរបស់ក្រសួងមុខងារសាធារណៈ ដោយផ្ទាល់ ដើម្បីឈ្វេងយល់នូវស្ថានភាព និងបញ្ហាប្រឈមជាក់ស្តែង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print