ខេត្តពោធិ៍សាត់ ៖ ល្ងាចម្សិលមិញចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចចេញដីកាបង្គាឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទម្នាក់ពីបទៈ លួច និងប្រើប្រាសដោយខុសច្បាប់នូវសាធាតុញៀន នេះបើយោងតាមឯកសារដែលអ្នកសារព័ត៌មានយើងទទួលបាន នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ។
យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ៦៤៩ ឃ/ខ ២៤ ចេញដោយលោក សែន លីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ជនត្រូវចោទឈ្មោះ ហេង រាត្រី ហៅតាង ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ ធ្វើស្រែ ស្ថានភាពគ្រួសារ ពោះម៉ាយ មានកូនចំនួន០២នាក់ ទោសពីមុន ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទៈ លួច កាលពីឆ្នាំ២០១៧ ។
ជននេះត្រូវដាក់ក្រោមការត្រួតពិនិត្យពីបទៈ លួច និងប្រើប្រាសដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រិត្ត នៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញាត់មាត្រ៣៥៣ មាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។
ដូច្នេះ សម្រេច បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកំលាំងសាធារណៈនាំជនត្រូវចោទដែលមានដូចខាងលើទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តពោធិ៍សាត់ ។ បង្គាប់មកលោកប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ឲ្យទទួលយកជនត្រូវចោទមានឈ្មោះអត្តសញ្ញាណដូចខាងលើ និងឃុំខ្លួនជននេះ រហូតដល់ដីកាសម្រេច ផ្សេងពីនេះ ។
ករណីលោក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេច ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នខាងលើ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតដែរថា ជននេះកម្លាំងមានសមត្ថកិច្ចនគរបាលសហការគ្នា ស្រាវជ្រាវ និងបង្រ្កាបជាការអនុវត្ត បណ្ដឹងរបស់ឈ្មោះ ម៉ក់ ស៊ីណាត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ ២១ និង១០នាទី កន្លងទៅ មានជនមិនស្គាល់អត្តសញ្ញាណ លួចម៉ូតូ១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ ២០១៩ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1I 2928 ខណៈខ្លួនដាក់នៅមុខផ្ទះ ៕ ដោយៈ ប៉ឹម ពិន