អន្តរជាតិ ៖ ថ្ងៃទី៥ ខែមិថុនា ជាទិវាបរិស្ថានចិន ប្រធានបទសម្រាប់ឆ្នាំ២០២៤គឺ “ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសចិនដ៏ស្រស់ស្អាត”។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតាមដានយកចិត្តទុកដាក់និងខិតខំជារហូតក្នុងការជំរុញការកសាងអរិយធម៌អេកូឡូស៊ី។ នេះបើយោងតាមគេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។
លោកបានចុះទៅត្រួតពិនិត្យការងារតាមមូលដ្ឋានជាច្រើនលើក អ្វីដែលមហាជនចិនប្រាថ្នាចង់បានក៏ជាការងារដែលលោកតាមដានផ្តោតសំខាន់៖
«ត្រូវបង្កើនការកសាងអរិយធម៌អេកូឡូស៊ី ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាតដែលមនុសនិងធម្មជាតិរួមរស់ដោយសុខដុមរមនា។»
«បរិស្ថានគឺជីវភាពរស់នៅរបស់ប្រជាជន។»
«តើអារម្មណ៍សុភមង្គលរបស់មហាជនកើតចេញមកពីណា? គឺបរិស្ថានរស់នៅដ៏ល្អប្រសើរ។»
«តាមប្រវត្តិសាស្ត្រអភិវឌ្ឍអរិយធម៌មនុស្សជាតិ អេកូឡូស៊ីល្អនោះអរិយធម៌ក៏រុងរឿង អេកូឡូស៊ីអន់ថយ អរិយធម៌ក៏អន់ថយ។ ការអភិវឌ្ឍបៃតងដែលគោរពតាមច្បាប់ធម្មជាតិ ហើយអភិរក្សអេកូឡូស៊ីជាសភាពការណ៍នៃពេលអនាគត។»
ប្រទេសចិនក្នុងយុគសម័យថ្មីកំពុងអភិវឌ្ឍបៃតងប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបានបំណងដូចគ្នាដែល«មេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកកាន់តែថ្លា បរិស្ថានកាន់តែស្រស់ស្អាត»៕