លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ ឥសាន បានថ្លែងថា ការដែលមានសកម្មជនបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ឥតឈប់ ឆ្លុះបញ្ចាំងថាគណបក្សប្រជាជនកម្ពុជាជាសុខដុមនីយកម្មសង្គម មានគោលនយោបាយត្រឹមត្រូវនិងជាទឹកត្រជាក់ត្រីកុម។ គណបក្សប្រជាជនកម្ពុជាតែងតែគោរពតាមឆន្ទៈប្រជាជន ដូច្នេះគណបក្សប្រជាជនកម្ពុជានឹងទទួលស្គាល់លទ្ធផលបោះឆ្នោតដែលប្រកាសផ្សាយដោយ គ.ជ.ប។ លទ្ធផលបោះឆ្នោតឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាជនកម្ពុជា តាមរយៈតំណាងរបស់ខ្លួនដែលជាអង្គបោះឆ្នោត។ ទើបបង្កើតគណបក្សថ្មីអួតសុទ្ធតែអ្វីក៏ពូកែ អ្នកមុនសុទ្ធតែខុស បើពូកែចូលប្រកួតប្រជែងទៅតើបានឈ្នះឬទេ? សង្គមកម្ពុជាជាសង្គមប្រជាធិបតេយ្យសេរីពហុបក្ស បើសេរីពហុបក្សមិនឲ្យបក្សដែលមានច្រើនមិនឲ្យប្រកួតគ្នាម៉េចបាន ឲ្យគណបក្សបរទេសណាមកប្រកួតប្រជែងម៉េចកើត។ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជាជនក្បត់ជាតិ អត់មានតម្លៃអ្វីទេ ទោះជននេះអំពាវនាវយ៉ាងណាក៏គ្មាននរណាយកចិត្តទុកដាក់ដែរ។

លោក សុខ ឥសាន បានបន្ថែមថា ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និង លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក គឺការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក។
ឃើញហើយចរិករបស់ជនក្បត់ជាតិ៣ជំនាន់ឲ្យតែមានប្រជុំនៅកន្លែងណាតែងតែទៅអំពាវនាវឲ្យគេដាក់ទណ្ឌកម្មលើកម្ពុជា តែមិនដែលបានទទួលលទ្ធផលអ្វីឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print